វិស័យរុក្ខកម្មមានកំណើនសម្រេចបាននូវគោលដៅនាំចេញផលិតផលព្រៃឈើចំនួន ៩ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - វិស័យរុក្ខកម្មវៀតណាមខិតខំប្រឹងប្រែងសម្រេចបានតម្លៃនាំចេញផលិតផលព្រៃឈើជាង ៩ ពាន់លានដុល្លារអាមេរិក។គោលដៅនេះត្រូវបានលើកឡើងនៅកិច្ចប្រជុំស្តីពីការអនុវត្តភារកិច្ចសំខាន់ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨ នៃអគ្គនាយកដ្ឋានរុក្ខកម្មនៃក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាមដែលបានប្រារព្ធឡើងនាទី៩ខែកក្កដានៅទីក្រុងហាណូយ។

វិស័យរុក្ខកម្មមានកំណើនសម្រេចបាននូវគោលដៅនាំចេញផលិតផលព្រៃឈើចំនួន ៩ ពាន់លានដុល្លារអាមេរិក - ảnh 1ផលិតបន្ទះឈើឧស្សហកម្មនាំចេញនៅក្រុមហ៊ុនភាគហ៊ុន Truong Phat ខេត្ត Binh Duong 

អញ្ជើញថ្លែងមតិក្នុងពិធីនេះលោក Nguyen Quoc Tri  អគ្គនាយកនៃអគ្គនាយកដ្ឋានរុក្ខកម្មបានសង្កត់ធ្ងន់ថា៖

"អនុវត្តឲ្យបានព្រមៗគ្នានូវដំណោះស្រាយពីប្រភពវត្ថុធាតុដើមទៅដល់បច្ចេក វិទ្យា ទីផ្សារហើយពិតជាទទួលបាន៩ពាន់លានដុល្លារអាមេរិក។ទីផ្សារនៃបណ្តា ប្រទេសមានការប្រែប្រួលជាប្រចាំហើយប្រភពវត្ថុធាតុដើមចំពោះសហគ្រាសនាពេលបច្ចុប្បន្នមិនទាន់បែងចែកតំបន់ងាយរងហានិភ័យដើម្បីជៀសវាងពីការនាំ ចូលពីបណ្តាប្រទេសទាំងនោះ។ទន្ទឹមនឹងនេះដែរអង្គភាពក៏មិនយល់ច្បាស់អំពីបទប្បញ្ញត្តិនៃប្រទេសដែលប្រទេសខ្លួននាំចេញនោះទេ។ហេតុដូច្នេះហើយនាយកដ្ឋានយើងខ្ញុំនឹងរួមដំណើរជាមួយសហគ្រាសនានាដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ "

បច្ចុប្បន្ននេះគ្រឿងសង្ហារឹមវៀតណាមបាននាំចេញទៅកាន់ប្រទេសនិងដែនដី ចំនួនជាង ១០០ ក្នុងនោះមានទីផ្សាសំខាន់ៗដូចជា អាមេរិក អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូងនិងចិន។ ការនាំចេញផលិតផលព្រៃឈើស្រូបយកជាង១/៥នៃតម្លៃ ការ នាំចេញសរុបក្នុងវិស័យកសិកម្មទាំងមូល។

ប្រតិកម្មទៅវិញ

ផ្សេងៗ