អង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកផ្តោតលើការកសាង "ស្ថាបត្យកម្មនៃសន្តិភាព"
(VOVWORLD) - លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៥ ខែមីនា បានអំពាវនាវឱ្យមេដឹកនាំពិភពលោកបញ្ឈប់ការរត់ប្រណាំងសព្វាវុធ និងផ្តោតការវិនិយោគលើ "ស្ថាបត្យកម្មសន្តិភាព" ជំនួសឱ្យ "ឧបករណ៍សង្គ្រាម"។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ រូបថត៖ REUTERS/Heather Khalifa |
នៅក្នុងសាររបស់លោកនៅថ្ងៃទិវាអន្តរជាតិសម្រាប់ការយល់ដឹងអំពីការរំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺស្ថិតនៅកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅពេលដែលភាពតានតឹងទូទាំងពិភពលោកបានជំរុញឱ្យមានការចំណាយលើយោធាខ្ពស់ ការរីកសាយភាយនៃអាវុធផ្ទាល់ខ្លួននិងអាវុធធុនស្រាល រួមជាមួយបច្ចេកវិទ្យាថ្មីៗដែលធ្វើឱ្យជម្លោះកាន់តែសាហាវ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការដើម្បីបន្ថយភាពតានតឹង ដោយបញ្ឈប់ការសំញែងកម្លាំងនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធ។ បើតាមលោក វាដល់ពេលវេលាហើយសម្រាប់ប្រជាជាតិនានាក្នុងការផ្តោតលើការកសាងមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ជំនួសឱ្យការវិនិយោគលើឧបករណ៍សង្គ្រាម៕