សិក្ខាលាសាអាស៊ាន-ចិនអំពីងការសង្រ្គោះលើសមុទ្រខាងកើត”

(VOVworld) – នាព្រឹកថ្ងៃទី​ ១៩ មិថុនា សិក្ខាលាសាអាស៊ាន-ចិនដោយ​ប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនក្នុងការងារស្វែងរកនិង ជួយសង្គ្រោះចំពោះ
មនុស្សនិងនាវាលើសមុទ្រខាងកើត” បានបើកជាផ្លូវការ នៅ ទីក្រុងហាណូយ។ សិក្ខាសាលាគឺផ្នែកមួយក្នុងផែនការធ្វើសកម្មភាពលាតត្រដាងគោលការណ៍ណែនាំ
អនុវត្តសេចក្តីថ្លែងការស្តីពីក្រុមប្រតិបត្តិនៃភាគីនានាលើ សមុទ្រខាងកើត (DOC)។ សិក្ខាសាលាបានទាក់ទាញការចួលរួមរបស់មន្ត្រីនិង អ្នកជំនាញការចំនួន ៤០ នាក់ មកពីបណ្ដាប្រទេសអាស៊ាននិងចិន។ គោលដៅនៃ សិក្ខាសាលានេះគឺសំដៅស្វែង
រករាល់វិធានការជំរុញកិច្ចសហប្រតិបត្តិការរវាង អាស៊ាននិងចិន ក្នុងការងារស្វែងរក
និងជួយសង្គ្រោះចំពោះមនុស្សនិងនាវារលើសមុទ្រខាងកើតរួមចំណែកពង្រឹងបរិយា
កាសសន្តិភាពស្ថិរភាពលើសមុទ្រខាង កើត។ តាមនោះ កសាងទំនុកទុកចិត្តរវាង
អាស៊ាននិងចិន ក្នុងកាលៈទេសៈរាល់ជំលោះអធិបតេយ្យភាពដែនដីលើសមុទ្រខាង
កើតមិនទាន់ដោះស្រាយដោយ គ្រាប់គ្រាន់នៅឡើយ។ ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាន
នៅខាងក្រៅសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Quang Vinh បាន
អះអាងថា៖

“បណ្ដាវិធានការកសាងទំនុកទុកចិត្តគឺជាផ្នែកដ៏សំខាន់មួយរបស់ DOC។ នេះគឺ​ជាវិធានការមួយក្នុងចំណោមវិធានការដែលភាគីទាំង ២ ពិគ្រោះយោបល់ដើម្បី ជំរុញការកសាងទំនុកទុកចិត្ត។ តាមរយៈបណ្ដាសកម្មភាពដូចជានេះ ភាគីនានា អាចយោគយល់គ្នាទៅវិញទៅមកថែមទៀត។ ដើម្បីសហប្រតិបត្តិការកសាងទំនុក
ទុកចិត្ត យើងត្រូវធានាគោលដៅសន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្តភាពនាវាចរណ៍
ពាណិជ្ជកម្មសេរីក្នុងតំបន់។ ដោយហេតុនេះ យើងត្រូវអនុវត្ត គោលដៅពោលខាង
លើតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាច្បាប់សមុទ្រ ដើម្បីដោះ ស្រាយរាល់ជំលោះនិង
គោរពបណ្ដាសិទ្ធិនិងផលប្រយោធន៍ដ៏ត្រឹមត្រូវរបស់ភាគី នានា”។

អនុរដ្ឋមន្ត្រី Pham Quang Vinh បានសង្កត់ធ្ងន់ថា៖ វៀតណាមគឺជាប្រទេសឆ្នេសមុទ្រ
និងមានគោលបំណងសុឆ័ន្ទៈជំរុញការកសាងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការ
ក្នុងតំបន់ដើម្បីសន្តិភាពស្ថិរភាពរួមលើសមុទ្រខាងកើត។ វៀតណាមយកចិត្តទុកដាក់
យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការលើវិស័យស្វែងរកនិងជួយសង្គ្រោះជាតិមុស្សនិង
នាវាលើសមុទ្រ។ សិក្ខាសាលានេះគឺការខំប្រឹងប្រែងបន្តអនុវត្តគោលបំណងរបស់
វៀតណាមនិងជំរុញទំនាក់ទំនងអាស៊ាន-ចិនឲ្យខ្លាំងក្លា ថែមទៀត៕

សិក្ខាលាសាអាស៊ាន-ចិនអំពីងការសង្រ្គោះលើសមុទ្រខាងកើត”  - ảnh 1
បណ្តាដំណាងចូលរួមសិក្ខាលាសាអាស៊ាន-ចិន(Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ