សិក្ខាសាលា “ឧទ្ទេសនាមវៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” នៅទីក្រុង Turin ប្រទេសអ៊ីតាលី

សិក្ខាសាលា “ឧទ្ទេសនាមវៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” នៅទីក្រុង Turin ប្រទេសអ៊ីតាលី - ảnh 1
ទិដ្ឋភាពនៃសិក្ចាសាលានេះ (រូបថត៖vietnamplus.vn)

(VOVworld) - សិក្ខាសាលាក្រោមប្រធានបទ “វៀតណាម​-ខឿនវប្បធម៌
ប្រពៃណីឆ្ពោះទៅអនាគត/មុខមាត់ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” ទើបនឹង
ប្រព្រឹត្តទៅ នៅទីក្រុង Turin ប៉ែកខាងជើងអ៊ីតាលី។ស្ថិតនៅក្នុងចំណោមព្រឹត្តិការណ៍
ទិវាវៀត ណាមនៅ Turin រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម
សមាគមន៍ អ៊ីតាលី-វៀតណាម សភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាមនិងសភា
ពាណិជ្ជកម្ម ឧស្សាហកម្មនិងកសិកម្ម Turin ក្រោមការគាំពាររបស់ស្ថានទូតវៀត
ណាមប្រចាំ នៅអ៊ីតាលីនោះ សិក្ខាសលានេះបានទាក់ទាញការយកចិត្តទុកដាក់
របស់មិត្តភក្តិ អ៊ីតាលីយ៉ាងច្រើនកុះករ។ព្រឹត្តិការណ៍នេះមិនត្រឹមតែឧទ្ទេសនាមអំពី
រូបភាពថ្មី មួយរបស់វៀតណាម ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយអំពីសក្ដានុភាព
លើវិស័យ វិនិយោគ ពាណិជ្ជកម្ម ឧត្តមភាពប្រកួតប្រជែងរបស់វៀតណាមបើប្រៀប
នឹងប្រទេសផ្សេងៗក្នុងតំបន់និងលើពិភពលោក។
ស្ថិតនៅក្នុងក្របខ័ណ្ឌទិវាវៀតណាមនៅ Turin នេះដែរ ពិព័រណ៍ឧបករណ៍ភ្លេង ប្រពៃណីវៀតណាម នៅសារមន្ទីរសិល្បៈទីក្រុង Turin ក៏ដូចជាពិព័រណ៍រូបភាព
វៀតណាម បាននាំមកនូវបរិយាកាសវប្បធម៌វៀតណាមចម្រុះពណ៌សំរាប់ទស្ស
និកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ