សិក្ខាសាលា “៣០ឆ្នាំផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស-សមិទ្ធិផលនិងបទពិសោធន៍”

សិក្ខាសាលា “៣០ឆ្នាំផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស-សមិទ្ធិផលនិងបទពិសោធន៍” - ảnh 1
ឧត្តមសេនីយ៍ត្រី Nguyen Phuong Dien ថ្លែងមតិនៅសន្និសីទកាសែត (រូបថត៖qdnd.vn)

(VOVworld) - សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “៣០ឆ្នាំផ្លាស់ប្ដូរថ្មី
វិស័យ យោធាការពារប្រទេស-សមិទ្ធិផលនិងបទពិសោធន៍” នឹងប្រព្រឹត្តទៅនាថ្ងៃ
ទី១៦ ធ្នូ នៅទីក្រុងហាណូយ។នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី១៣ ធ្នូ ឧត្តម
សេនីយ៍ត្រី Nguyen Phuong Dien អនុប្រធាននាយកដ្ឋានឃោសនានិងហ្វឹកហ្វឺន
អគ្គនាយក ដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម បានឲ្យដឹងថា សិក្ខាសាលា
ប្រមូល ផ្ដុំលើការអះអាងនូវការដឹកនាំ បញ្ជាណែនាំដ៏ត្រឹមត្រូវ ភ្លឺស្វាងនិងទស្សនៈ
វិស័យយុទ្ធ សាស្ត្ររបស់បក្សកុម្មុយនីស្តវៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូច
ជាតួនាទីដឹក នាំលើគ្រប់វិស័យរបស់បក្សចំពោះកងទ័ពប្រជាជនវៀតណាមក្នុងការ
ងារផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថាន
ភាពថ្មី។ ឧត្តមសេនីយ៍ត្រី Nguyen Phuong Dien ឲ្យដឹងថា៖
“សិក្ខាសាលា “៣០ឆ្នាំផ្លាស់ប្ដូរថ្មីវិស័យយោធាការពារប្រទេស-សមិទ្ធិផលនិង
បទ ពិសោធន៍ជាកិច្ចការមានអត្ថន័យដ៏ជាក់ស្ដែង រួមចំណែកសំខាន់ក្នុងការអះ
អាងនូវ តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះការងារផ្លាស់ប្ដូរថ្មីភារ
កិច្ចការពារប្រទេស ដែលក្នុងនោះកងទ័ពប្រជាជនវៀតណាមដើរតួនាទីដ៏សែន
សំខាន់ក្នុងការកសាងនិងការពារមាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ