សិក្ខាសាលាជំរុញពាណិជ្ជកម្មវិនិយោគចូលរដ្ឋធានីវៀងច័ន្ទនិងខេត្ត Champasak (ឡាវ)

នារសៀលថ្ងៃទី ១៦ កក្កដា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅ  សិក្ខាសាលា ជំរុញពាណិជ្ជកម្ម វិនិយោគ ចូលរដ្ឋធានីវៀងច័ន្ទ និងខេត្ត Champasak  (ឡាវ) ដោយ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុង ហូជីមិញ រៀងចំ។សិកខាសាលា លើកនេះ ស្ថិតនៅក្នុងបណ្ដាសកម្មភាព រួមសហការរៀបចំ  រវាង ទីក្រុងហូជីមិញ  និងបណ្ដាតំបន់របស់ឡាវ សំដៅ ស្វាគម៖ “ឆ្នាំ សាមគ្គី ភាព  មិត្តភាពវៀតណាម -ឡាវ ២០១២” រំលឹកខួប អនុស្សាវរីយ៍  លើកទី ៥០  ទិវាបង្កើតទំនាក៉ទំនងការទូត  និងលើកទី ៣៥ ទិវា ចុះហត្ថលេខា លើសន្ធិ សញ្ញាមិត្តភាព សហប្រតិបត្តិការ វៀត
ណាម -ឡាវ។  នៅសិក្ខាសាលាលើក នេះ  បណ្ដាអង្គភាពអាជីវកម្ម បានផ្គត់ផ្គង់
បណ្ដាព័ត៍មានថ្មីៗ  អំពីបណ្ដា គោលនយោបាយ និងយថាទស្ស​ អភិវឌ្ឍន៍សេដ្ឋកិច្ច  របស់វៀតណាម ឡាវ និយាយរួម និងរវាងទីក្រុង ហូជីមិញ និងរដ្ឋធានីវៀងច័ន្ទ និង
ខេត្ត Champasak និយាយដោយឡែក។ តាមនោះ ជួយអង្គភាពអាជីវកម្ម ស្វែង យល់
 អំពី បណ្ដាវិស័យ ដែលយកចិត្តទុកដាក់ដូចគ្នា ដើម្បីបង្កើតបណ្ដា ទំនាក់​ទំនងសហ
ប្រតិបត្តិការ យូរអង្វែង ប្រសិទ្ធភាព ផ្អែកទៅលើ គ្រឹះស្ថានមាន​ផលប្រយោជន៍ដូចគ្នា។ ថ្លែងមតិនៅទីនេះ លេខាគណះកម្មាធិការបក្ស ទីក្រុង​ហូជីមិញ Le Thanh Hai បាន
សង្កត់ធ្ងន់ថា៖​

          “គ្រឹះស្ថាននយោបាយដ៏ល្អប្រសើរ ជាមូលដ្ឋាន ដើម្បីប្រទេសទាំងពីរ បង្កើន
កិច្ចសហ ប្រតិបត្តិការ  ក្នុងនេះសេដ្ឋកិច្ចមានអត្ថន័យដ៏សែនសំខាន់ និងមានឧត្តម
ភាព  សក្ដានុភាពជាច្រើន។ កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម រកស៊ី ជាមួយបណ្ដា ដៃគូរ បណ្ដាតំបន់របស់ឡាវ មិនគ្រាន់តែ ដើម្បីគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែម
ទាំងជាសកម្មភាពពូនជ្រុំអោយចំណងមិត្តភាពពិសេស រវាងវៀតណាមនិងឡាវទៀត
ផង៕”

សិក្ខាសាលាជំរុញពាណិជ្ជកម្មវិនិយោគចូលរដ្ឋធានីវៀងច័ន្ទនិងខេត្ត Champasak (ឡាវ)  - ảnh 1
សិក្ខាសាលាជំរុញពាណិជ្ជកម្មវិនិយោគចូលរដ្ឋធានីវៀងច័ន្ទនិងខេត្ត Champasak (ឡាវ)(http://www.cpv.org.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ