សិក្ខាសាលាសេដ្ឋកិច្ចក្នុងឱកាសរំលឹកខួបលើកទី៤០នៃទីវាបង្កើតទំនាក់ទំនងការ ទូតរវាងវៀតណាមជាមួយម៉ាល់តា

(VOVworld)-នាថ្ងៃទី៥ឧសភា នៅរដ្ឋធានី La Valletta របស់ប្រទេសម៉ាល់តា ស្ថានទូត
វៀតណាមប្រចំានៅអ៊ីតាលី ទទួលបន្ទុកម៉ាល់តាបានរួមផ្សំជាមួយ ក្រសួងមួយចំនួន
របស់ម៉ាល់តា បានរៀបចំសិក្ខាសាលាតុមូល ដែលស្តីអំពី កិច្ចសហប្រតិ បត្តិការ
សេដ្ឋកិច្ចវៀតណាម-ម៉ាល់តា។ នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃ កម្មវិធីរំលឹក
ខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ (ឆ្នាំ១៩៧៤ដល់
២០១៤)។​ថ្លែងមតិក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoang
Long បានលើកត្រដែតនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិ ការមិត្តភាពដ៏ល្អប្រសើរ
រវាងវៀតណាមនិងម៉ាល់តាក្នុងរយៈពេល៤០ឆ្នាំកន្លងមក។ ឯកអគ្គរដ្ឋទូតក៏មាន
បំណងថា ម៉ាល់តានឹងបង្កលក្ខណៈងាយស្រួលសម្រាប់ វៀតណាមបង្កើតបណ្តាស្ថា
ប័នហិរញ្ញវត្ថុ-ធនាគានៅទីនេះ​ហើយឈានទៅទ្វីប អឺរ៉ុបទាំងមូលនិងអាហ្វ្រិកខាង
ជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ