សិក្ខាសាលាអន្តរជាតិ “តួនារីនៃសន្តិភាពក្នុងការជំរុញ ការពារសិទ្ធិមនុស្ស”

(VOVWORLD) -សិក្ខាសាលាអន្តរជាតិ “តួនារីនៃសន្តិភាពក្នុងការជំរុញ ការពារសិទ្ធិមនុស្ស” ដោយគណៈកម្មាធិការសន្តិភាពវៀតណាម (សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម) រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសិទ្ធិមនុស្ស (បណ្ឌិតសភានយោបាយជាតិហូជីមិញ) រៀបចំឡើងនាព្រឹកថ្ងៃទី ២១ កញ្ញា នៅទីក្រុងហាណូយ។
សិក្ខាសាលាអន្តរជាតិ “តួនារីនៃសន្តិភាពក្នុងការជំរុញ ការពារសិទ្ធិមនុស្ស” - ảnh 1សិក្ខាសាលាអន្តរជាតិ “តួនារីនៃសន្តិភាពក្នុងការជំរុញ ការពារសិទ្ធិមនុស្ស” 

សិក្ខាសាលាអន្តរជាតិ “តួនារីនៃសន្តិភាពក្នុងការជំរុញ ការពារសិទ្ធិមនុស្ស” ដោយគណៈកម្មាធិការសន្តិភាពវៀតណាម (សម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម) រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសិទ្ធិមនុស្ស (បណ្ឌិតសភានយោបាយជាតិហូជីមិញ) រៀបចំឡើងនាព្រឹកថ្ងៃទី ២១ កញ្ញា នៅទីក្រុងហាណូយ។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្នុងឱកាសទិវាសន្តិភាពពិភពលោក (២១ កញ្ញា) ហើយបានអង្គការសហប្រជាជាតិបំផុសឡើងចាប់ពីថ្ងៃទី ២១ កញ្ញា ឆ្នាំ ១៩៨១ និងបានរៀបចំឡើងជាលើកដំបូងនា ខែកញ្ញា ឆ្នាំ ១៩៨២។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក  Uong Chu Luu បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាបញ្ហាសកលលោក ហើយជាសេចក្រីប្រាថ្នារួមរបស់មនុស្សជាតិ។ នៅវៀតណាម សិទ្ធិមនុស្សបានតក់សម្គាល់នៅក្នុងឯកសារច្បាប់ ក្នុងនោះមានរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣។ លោកអនុប្រធានរដ្ឋសភាបានអះអាងថា វៀតណាមកំពុងបានរស់នៅក្នុងសន្តិភាព ហើយចងឲ្យមានបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអនុវត្តភារកិច្ចកសាង និងការពារមាតុភូមិ។

សិក្ខាសាលានេះ បានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនដូចជា៖ សន្តិភាពគឺជាសិទ្ធិមនុស្សាសារវ័ន្ត សន្តិភាពដើរតួនាទីសំខាន់ក្នុងការគាំពារ ជំរុញសិទ្ធមនុស្ស រាល់ការសាកល្បងតំបន់ និងសកលលោកក្នុងការធានាសន្តិភាព និងសិទ្ធិមនុស្សនាបច្ចុប្បន្ន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ