សិក្ខាសាលាអន្តរជាតិស្ដីពីកាត់បន្ថយភាពក្រីក្រលើកទី៥

 សិក្ខាសាលាអន្តរជាតិស្ដីពីកាត់បន្ថយភាពក្រីក្រលើកទី៥ - ảnh 1
ភាពក្រីក្រ

          (VOV)_សិក្ខាសាលាអន្តរជាតិស្ដីពីកាត់បន្ថយភាពក្រីក្រលើកទី៥ ត្រូវបាន
ប្រារព្វឡើងនាព្រឹកថ្ងៃទី២២ តុលា នៅទីក្រុងហូជីមិញ (ភាគខាង​ត្បូងវៀតណាម)
 ដោយមានការចូលរួមរបស់បណ្ដាគ្រូបង្រៀន អ្នកស្រាវជ្រាវ មកពីបណ្ដាមហាវិទ្យា
ល័យ នៃប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន ​ឥណ្ឌា ថៃនិងវៀតណាមជាដើម។
 ​របាយការណ៍នានាដែលបានថ្លែង​នៅទី​នេះបានសរ​អោយឃើញថា៖ ទោះបីជាប្រ
ទេសជាច្រើនទទួលបានសមិទ្ធិផលសកម្មជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្តី ប៉ុន្តែ
ស្ថានភាពក្រីក្រនៅជាការគំរាមគំហែងធំធេងដល់សកលលោកទាំងមូល។ នេះគឺ
ជាមូលហេតុដែលនាំមកនូវអស្ថិរភាព​សង្គម និងការគំរាមគំហែងចំពោះសន្តិភាព
 សន្តិសុខសកល។ ពិសេសគឺក្រោយវិបត្តិហិរញ្ញវត្ថុសកល បណ្ដាប្រទេសកំពុង
អភិវឌ្ឍន៍ត្រូវប្រឈមមុខ​នឹងស្ថានភាពអត្រាបាត់អាជិពខ្ពស់ និងកំណើនសេដ្ឋកិច្ច
អន់ខ្សោយ។ រីឯនៅវៀតណាម ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ អត្រាអ្នកក្រីក្របាន
បន្ថយពី៦០% ចុះត្រឹមតែ១០%។ ការងារកាត់បន្ថយភាពក្រីក្រត្រូវបានរដ្ឋាភិបាល
វៀតណាមអនុវត្តយ៉ាងសកម្ម។ សិក្ខាសាលាលើកនេះត្រូវបានរៀបចំឡើង គឺសំ
ដៅស្វែងរកបណ្ដាកម្មវិធីសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានបណ្ដុះបណ្ដាល 
អំពីបញ្ហាកាត់បន្ថយភាពក្រីក្រ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្ដាមហា វិទ្យាល័យ បង្កើតជំហានដើមដំបូងសំរាប់កិច្ចសហប្រតិបត្តិការរវាងអង្គការឯកជន
ផ្សេងៗ…លៗ ក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភកម្មវិធី យុទ្ធ
សាស្ត្រស្ដីពីការកាត់បន្ថយភាពក្រីក្រដោយមានស្រាប់៕ ​

ប្រតិកម្មទៅវិញ

ផ្សេងៗ