សិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រខាងកើតបានប្រារព្ធឡើងនៅអាល្លឺម៉ង់

(VOVWORLD) - សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅមហាវិទ្យាល័យ Hamburg ភាគខាងជើងអាល្លឺម៉ង់ នាថ្ងៃទី១៩ឧសភា។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត Thomas Engellbert បានសង្កត់ធ្ងន់ថា៖ បញ្ហាជំលោះនៅសមុទ្រខាងកើត ជាប្រធានបទសំខាន់ មានចរិតលក្ខណះសកល ទាក់ទាញការយកចិត្តទុកដាក់ពីប្រទេសជាច្រើនលើពិភពលោក
សិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រខាងកើតបានប្រារព្ធឡើងនៅអាល្លឺម៉ង់ - ảnh 1 សិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រខាងកើតបានប្រារព្ធឡើងនៅអាល្លឺម៉ង់

(VOV)_សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅមហាវិទ្យាល័យ Hamburg ភាគខាងជើងអាល្លឺម៉ង់ នាថ្ងៃទី១៩ឧសភា។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត Thomas Engellbert បានសង្កត់ធ្ងន់ថា៖ បញ្ហាជំលោះនៅសមុទ្រខាងកើត ជាប្រធានបទសំខាន់ មានចរិតលក្ខណះសកល ទាក់ទាញការយកចិត្តទុកដាក់ពីប្រទេសជាច្រើនលើពិភពលោក។ ការរៀបចំសិក្ខាសាលានេះ បានរួមចំណែកជួយឧបត្ថម្ភអ្នកប្រាជ្ញ អ្នកស្រាវជ្រាវនិងប្រជាជនអាល្លឺម៉ង់ យល់ដឹងបន្ថែមទំពីបញ្ហាសមុទ្រខាងកើត តាមនោះរួមសម្លេងគាំទ្រការពិតត្រឹមត្រូវ និងថ្កោលទោសអំពើខុសឆ្គង ដើរផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២(UNCLOS)។

          នៅទីនេះ អង្គសន្និសីទបានពិភាក្សាជាច្រើន និងដាក់ចេញសំនួរនានាសំរាប់អ្នកជំនាញការ ដើម្បីបំភ្លឺបញ្ហាសមុទ្រខាងកើត នាបច្ចុប្បន្ន ជាពិសេសគឺសកម្មភាពខុសច្បាប់ ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ បង្កគ្រោះអាសន្នអស្ថិរភាព សន្តិសុខក្នុងតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ