សិក្ខាសាលាអន្តរជាតិស្តីពី "បេតិកភណ្ឌពិភពលោកនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងបរិបទថ្មី"

(VOVWORLD) -នាបច្ចុប្បន្ននេះវៀតណាមមានបេតិកភណ្ឌចំនួន ៨ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ចំនួន ៥ បេតិកភណ្ឌធម្មជាតិចំនួន ២ និងបេតិកភណ្ឌចម្រុះចំនួន ១។
សិក្ខាសាលាអន្តរជាតិស្តីពី  ទិដ្ឋភាពសិក្ខាសាលាអន្តរជាតិស្តីពី "បេតិកភណ្ឌពិភពលោកនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងបរិបទថ្មី" (Internet)

សិក្ខាសាលាស្តីពី "បេតិកភណ្ឌពិភពលោកនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងបរិបទថ្មី " ដែលត្រូវបាន អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) រួមសហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានប្រារព្ធឡើងនាល្ងាចថ្ងៃទី ៩ កក្កដានៅទីក្រុង Ha Long ខេត្ត Quang Ninh។

នាបច្ចុប្បន្ននេះវៀតណាមមានបេតិកភណ្ឌចំនួន ៨ ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ចំនួន ៥ បេតិកភណ្ឌធម្មជាតិចំនួន ២ និងបេតិកភណ្ឌចម្រុះចំនួន ១។ នារយៈពេលកន្លងទៅរដ្ឋាភិបាល វៀតណាមបានយកចិត្តទុកដាក់ការពារ ជួសជុល តម្លៃសកលទាំងនេះ ព្រមទាំងពង្រីកតម្លៃបេតិកភណ្ឌផងដែរ។

នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំនៅក្នុងប្រទេស និងអន្តរជាតិបានពិភាក្សាអំពីប្រធានបទសំខាន់ៗ ដែលទាក់ទិននឹងការពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់ ការការពារបេតិកភ័ណ្ឌនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ