សិក្ខាសាលាអំពីឱកាសធ្វើអាជីវកម្ម វិនិយោគនិងទេសចរណ៍ជាមួយវៀតណាមនៅម៉ិកស៊ីកូ

សិក្ខាសាលាអំពីឱកាសធ្វើអាជីវកម្ម វិនិយោគនិងទេសចរណ៍ជាមួយវៀតណាមនៅម៉ិកស៊ីកូ - ảnh 1
សិក្ខាសាលា“ឱកាសធ្វើអាជីវកម្ម វិនិយោគនិងទេសចរណ៍ជាមួយវៀតណាម”
នៅម៉ិកស៊ីកូ(រូបថត៖TTXVN)


(VOVworld) - នាថ្ងៃទី១៥ ធ្នូ ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ីកូ បានរៀបចំ
សិក្ខាសាលាដោយប្រធានបទ “ឱកាសធ្វើអាជីវកម្ម វិនិយោគនិងទេសចរណ៍ជា
មួយវៀតណាម”។ថ្លែងមតិនៅទីនេះ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ីកូ
លោកស្រី Le Linh Lan បានសង្កត់ធ្ងន់ថា​ វៀតណាមនិងម៉ិកស៊ីកូ នៅមានសក្ដា
នុភាពជាច្រើនដើម្បីឆ្លៀតយកផលប្រយោជន៍ និងនាំទំនាក់ទំនងសហប្រតិបតិ្ត
ការឡើងជំហានអភិវឌ្ឍន៍ខ្ពស់ជាង សក្ដិសមនឹងទំនាក់ទំនងនយោបាយដ៏ល្អ
ប្រសើរវាងប្រទេសទាំង២។តំលៃប្រាក់ពាណិជ្ជកម្មទៅវិញទៅមកមានលទ្ធភាព
ទទួលបានហួសកំរិត១,៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៤ កើន១០ដង
ប្រៀបធៀបនឹងទស្សវត្ស១មុននេះ។តំណាងបណ្ដាក្រុមហ៊ុនចូលរួមសិក្ខាសាលា
នេះ បានអះអាងនូវការសន្យាថា នឹងជ្រៀតចូលថែមទៀតជាមួយសកម្មភាពជាក់
ស្ដែងនៅវៀតណាម តាមរយៈការជួយឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅ
ម៉ិកស៊ីកូ ព្រមទាំងសង្ឃឹមថា វៀតណាមនឹងធ្វើជាស្ពានតភ្ជាប់រវាងអង្គភាពអាជី
វកម្មម៉ិកស៊ីកូជាមួយតំបន់អាស៊ីអាគ្នេយ៍នាបណ្ដាឆ្នាំខាងមុខ។
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមក៏បានរៀបចំការតាំងពិព័រណ៍រូបថតអំពី
ទឹកដី មនុស្ស និងវប្បធម៌វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ