សិក្ខាសាលាអាស៊ាននិងសមុទ្រខាងកើតបានបើកនៅកម្ពុជា

សិក្ខាសាលាអាស៊ាននិងសមុទ្រខាងកើតបានបើកនៅកម្ពុជា - ảnh 1
នាព្រឹកថ្ងៃទី ១៩ កញ្ញា សិក្ខាសាលា “អាស៊ាននិងសមុទ្រខាង កើត” ដោយប្រធានបទ “បណ្ដាសមិទ្ធិការសាកល្បងនិងឆ្ពោះទៅអនាគត” បាន បើកនៅរាជធានី ភ្នំពេញ កម្ពុជា។
(Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ១៩ កញ្ញា សិក្ខាសាលា “អាស៊ាននិងសមុទ្រខាង កើត” ដោយប្រធានបទ “បណ្ដាសមិទ្ធិការសាកល្បងនិងឆ្ពោះទៅអនាគត” បាន បើកនៅ
រាជធានី ភ្នំពេញ កម្ពុជា។ ក្នុងសន្និសីទលើកនេះ អគ្គលេខាធិការអាស៊ាន លោក Le
Luong Minh បានមានសន្ទរកាថា “អាស៊ាននិងសមុទ្រខាងកើត៖ បណ្ដាបញ្ហាការបោះ
ជំហាននិងយថាទស្សន៍នាអនាគត”។ ក្នុងសន្ទរៈកថានោះ លោក Le Luong Minh
បានសង្កត់ធ្ងន់ថា៖ តាមរយៈយន្តការសំខាន់ចំនួន ២ ក្នុង ក្របខ័ណ្ឌអាស៊ាន-ចិន
គឺសេចក្តីថ្លែងការស្តីពីក្រមក្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (DOC) និងការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) អាស៊ាននឹងសហប្រតិប
ត្តិការជិតស្និតថែមទៀតជាមួយចិន ដើម្បីបង្កើនសន្តិភាព និងស្ថិរភាពលើសមុទ្រ
ខាងកើត។ អគ្គលេខាធិការអាស៊ានបានសង្កតធ្ងន់ទៀត ថា៖ នាអនាគត COC ត្រូវ
ក្លាយទៅជាឧបករដែលមានចរិតលក្ខណៈគត្តិយុត្ត លើគ្រប់វិស័យដើម្បីឃ្លាំមើល
ក្រុមសិលធម៌ដោះស្រាយជំលោះនៅសមុទ្រខាងកើត ប្រកបដោយមានប្រសិទ្ធភាព
និងងាយស្រួលជាង។

រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កៅ
គឹមហួន បានមានសន្ទរៈកថាដោយប្រធានបទ “អនាគតនៃសមុទ្រខាងកើត៖ ដៃគូ
យុទ្ធសាស្ត្រ អាស៊ាន-ចិនដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងភាពសម្បូរុងរឿង”
។ ក្នុងនោះ លោក កៅ គឹមហួន បានសង្កត់ធ្ងន់ថា៖ អាស៊ាននិងចិនត្រូវបន្តកសាង
ទំនុកទុកចិត្តទ្វេភាគី រក្សាកំលាំងចលករនៃការអនុវត្ត DOC ពិនិត្យមើល លទ្ធភាព
សហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងភាគីទាំង ២ និងពិគ្រោះ យោបល់
អំពី COC ផងដែរ។

ស្តីពីការចុះហត្ថលេខា COC រវាងអាស៊ាននិងចិន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ សមុទ្រខាងកើតចំណុះវិទ្យាស្ថានការទូតវៀតណាម បណ្ឌិត Nguyen Hung Son បាន
ចាត់ទុកថា៖ ការអនុម័តលើ COC នឹងនាំនូវផលប្រយោធន៍សំរាប់ទាំងចិនផងនិង
អាស៊ានផង។ បណ្ឌិត Nguyen Hung Son បានឲ្យដឹងថា៖

“ការចុះហត្ថលេខាលើការព្រមព្រៀងមួយស្តីពីបញ្ហាលើសមុទ្រខាងកើតរវាង
អាស៊ាននិងចិនគឺជាប្រការមានអត្ថន័យនិងជាក់ស្តែងបំផុត ក្នុងឱកាសរំលឹកខួប អនុស្សារវិរីយ៍លើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន
។ ការព្រមព្រៀងនេះគឺជាសេច្តីថ្លែងការអំពីក្រុមប្រតិបត្តិលើសមុទ្រខាងកើតដែល
អាស៊ាននិងចិនបានឯកភាពដំណើរការចរចារជាផ្លូវការក្នុងសន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៦ នៅប៊្រុយណេ ក្នុងរយៈពេលកន្លងមក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ