សកម្មកំណែទម្រង់យុត្តិធម៍ក្នុងផ្នែកនគរបាល

សកម្មកំណែទម្រង់យុត្តិធម៍ក្នុងផ្នែកនគរបាល - ảnh 1
សកម្មកំណែទម្រង់យុត្តិធម៍ក្នុងផ្នែកនគរបាល (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៨សីហានៅទីក្រុងហាណូយ ក្រុមការងារគណៈ​កម្មាធិការបញ្ជាកំណែទម្រង់យុត្តិធម៍មជ្ឈឹមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Xuan Phuc អនុប្រធានគណៈកម្មាធិការកំណែទម្រង់​យុត្តិធម៍មជ្ឈឹមបានធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមអំពីការ​បន្តអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍ដល់ឆ្នាំ២០២០និងស្ថានភាព​លទ្ធផលសកម្មភាពយុត្តិធម៍ក្នុងឆមាសទី១ឆ្នាំ២០១៤។

        ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់​រាល់​ស្នាដៃ​របស់កំលាំងនគរបាលប្រជាជននាពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានស្នើរនាពេលខាងមុខគណៈកម្មាធិការបក្ស​នគរបាល​មជ្ឈឹមត្រូវ
បញ្ជាណែនាំជំរុញល្បឿននិងលើកកំពស់គុណភាពការងារកសាង​ឯកសារច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ