សកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី

(VOVWORLD) -    នាថ្ងៃទី១៩កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានចុះហត្ថលេខាចេញផ្សាយសារាចរស្ដីអំពីការបន្តបង្កើនការដឹកនាំរបស់បក្ស ចំពោះការហងារអ្នកមានគុណូបការះចំពោះបដិវត្តន៍។ 
សកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី - ảnh 1

សកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី

          នាថ្ងៃទី១៩កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានចុះហត្ថលេខាចេញផ្សាយសារាចរស្ដីអំពីការបន្តបង្កើនការដឹកនាំរបស់បក្ស ចំពោះការហងារអ្នកមានគុណូបការះចំពោះបដិវត្តន៍។ 

          ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី នាថ្ងៃទី១៩កក្កដា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភា លោក Do Ba Ty បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូអ្នកមានគុណបំណាចខេត្ត Nam Dinh។ នៅទីនេះលោក Do Ba Ty បានអះអាងថា៖បក្ស រដ្ឋ រដ្ឋសភា ជានិច្ចកាលយកចិត្តទុកដាក់ចំពោះគោលនយោបាយ តបស្នងសងគុណ និងចាត់ទុកនេះជាភារកិច្ចស្នូល ដើម្បីរួមចំណែកលើកកំពស់ជីវភាពរស់នៅខាងស្មារតីនិងសម្ភារះ ចំពោះគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងអ្នកមានគុណូបការះដែរ។

          នាថ្ងៃដដែល លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាប្រជាជន បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរះអ្នកម្តាយវៀតណាម គ្រួសារគោលនយោបាយ នៅទីក្រុង Dong Hoi ខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ