សកម្មភាពជាច្រើនក្នុងពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា)

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហាណូយក៏បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈរវាងស្ថាប័នសារព័ត៌មានមជ្ឈឹមជាមួយអង្គភាពពាក់ព័ន្ធនានា ដោយប្រធានបទ“ ច្រៀងអំពីស្រុកកំណើត” លើកទី ៧ ឆ្នាំ ២០២០ ។
សកម្មភាពជាច្រើនក្នុងពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា) - ảnh 1 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា)

ក្នុងឱកាសពិធីរំលឹកខួបលើកទី ៩៥ នៃទិវាសារព័ត៌មាន បដិវត្តវៀតណាម (២១ មិថុនា)នោះ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហាណូយ សមាគមអ្នកសារព័ត៌មាន វៀត ណាមបានបើកសម្ពោធសា រមន្ទីរ សារព័ត៌មានវៀតណាម។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានលើកឡើងថា៖“ខ្ញុំជឿជាក់ ហើយមានក្ដីសង្ឈឹមថា ជាមួយនឹងតម្លៃដែលបានរក្សាទុកនៅទីនេះ សារមន្ទីរនឹងក្លាយជាទីកន្លែងអប់រំប្រពៃណីសារព័ត៌មានអំពីស្មារតីស្នេហាជាតិ បដិវត្ត។ សារមន្ទីរនេះនឹងត្រូវបានដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ហើយត្រូវបានលើកកម្ពស់គុណភាពដោយឥតឈប់ឈរ ឲ្យសមស្របនឹងជីវភាពរស់នៅខាងសារព័ត៌មាននៅក្នុង និងក្រៅប្រទេសផងដែរ”។

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងហាណូយក៏បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បៈរវាងស្ថាប័នសារព័ត៌មានមជ្ឈឹមជាមួយអង្គភាពពាក់ព័ន្ធនានា ដោយប្រធានបទ“ ច្រៀងអំពីស្រុកកំណើត” លើកទី ៧ ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ