សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស

សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស - ảnh 1
សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស (ឯកសារ)



        Vovworld-នាព្រឹកថ្ងៃទី១៩ឧសភានៅរដ្ឋធានីវៀងច័ន្ទឡាវ បានប្រព្រឹត្តទៅ​
ពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ(ទី១៩
ឧសភា)។​ ថ្លែងមតិនៅទីនេះ ប្រធានមជ្ឈឹមសមាគមមិត្តភាពឡាវ-វៀតណាម​លោក
Phankham Viphavan បានអះអាងថា លោកប្រធានហូជីមិញជានិច្ចកាល​គោរពបង្កើន
និងពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ។ ក្រោមការ​ដឹក​នាំ​របស់
លោកប្រធានហូជីមិញនិងថ្នាក់ដឹកនាំបក្សទាំងពីរ ប្រជាជននៃ​ប្រទេសទាំងពីរបាន
ប្រកៀកស្មាតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាននិងពូនជ្រំទំនាក់ទំនងមិត្តភាពក្លាយ
ទៅជាទំនាក់ទំនងមិត្តភាពពិសេសនិងកម្រមានក្នុងទំនាក់​ទំនងអន្តរជាតិបច្ចុប្បន្ន
បានក្លាយទៅជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានរបស់​ប្រជាជាតិទាំងពីរ។

        នៅក្រុងប៉េកាំងចិន នាព្រឹកថ្ងៃទី១៩ឧសភា ស្ថានទូតវៀតណាមប្រចាំនៅ​ចិន
បាន​អុធធូបរំលឹកវិញ្ញាណក្ខ័ន្ធនិងរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោក​ប្រធាន
ហូជីមិញ។ នៅពិធីនេះ​បណ្ដាដំណាងបានរំលឹកអំពីជីវិតរបស់​លោក​ប្រធាន​ហូជីមិញ
ពិសេសគឺអនុស្សាវរីយ៍ក្នុងប៉ុន្មានខែឆ្នាំខណៈដែលលោកប្រធាន​ហូជីមិញធ្វើ
សកម្មភាពនៅចិន។

        ក្នុងឱកាសរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ កាសែត
Junge Welt របស់អាល្លឺម៉ង់ច្បាប់ចុះផ្សាយនាថ្ងៃទី១៩ឧសភា​បាន​លៃទុក​ទំព័រទី១២ចុះ
ផ្សាយអត្ថបទសសេររបស់អ្នកនិពន្ធ Hellmut Kapfenberger អំពី​លោកប្រធានហូជីមិញ។
អ្នកនិពន្ធបានអះអាងថា អ្នកណាដែលស្គាល់អំពីលោក​ប្រធានហូជីមិញ មនុស្ស
សាមញ្ញនិងគួរឲ្យកោតគោរពម្នាក់នឹងមិនអាចបំភ្លេចបាន​អគ្គមគ្គទេសដ៏មហិមាររបស់
ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ