សកម្មភាពជាច្រើនលើកតម្កើងអ្នកបរិច្ចាកឈាមនៅទូទាំងប្រទេសឆ្នាំ ២០១៨

(VOVWORLD) - ដើម្បីគាំទ្រនឹងទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាគឈាម (ថ្ងៃទី ១៤ មិថុនា) ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ ខែមិថុនា នៅទីក្រុងហាណូយ និង ខេត្ត Ninh Binh ក្រសួងសុខាភិបាលវៀតណាម សហការជាមួយកាកបាទក្រហមវៀតណាម និងបណ្តាអង្គភាពមួយចំនួនទៀតបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកតម្កើងអ្នកបរិច្ចាកឈាមចំនួន ១០០ នាក់ គួរឲ្យកត់សម្គាល់នៅទូទាំងប្រទេសឆ្នាំ ២០១៨។
សកម្មភាពជាច្រើនលើកតម្កើងអ្នកបរិច្ចាកឈាមនៅទូទាំងប្រទេសឆ្នាំ ២០១៨ - ảnh 1 សកម្មភាពជាច្រើនលើកតម្កើងអ្នកបរិច្ចាកឈាមនៅទូទាំងប្រទេសឆ្នាំ ២០១៨

សាររបស់ទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាកឈាមឆ្នាំនេះមានប្រធានបទគឺ "បរិច្ចាគឈាមមួយដំណក់-ជួយសង្រោះជីវិតជាច្រើននាក់" ដោយបញ្ជាក់ពីស្មារតី សាមគ្គីភាពអំពីតម្លៃមនុស្សធម៌និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងសហគមន៍  ជាមួយអ្នកមានជំងឺដែលត្រូវការឈាម ហើយតាមរយៈនោះ បានឆ្លុះបញ្ចាំងពី ការយកចិត្តទុកដាក់និងការចែករំលែកយ៉ាងស៊ីជម្រៅអំពីការបរិច្ចាកឈាមសជួយង្គ្រោះជីវិតមនុស្ស សំដៅរួមវិភាគទាននាំមកនូវភាពរស់រានមានជីវិតដល់អ្នកជម្ងឺ ផងដែរ។

សកម្មភាពដ៏មានអត្ថន័យជាច្រើននឹងប្រព្រឹត្តទៅក្នុងព្រឹត្តិការណ៍លើកតម្កើង អ្នក បរិច្ចាគឈាមក្នុងឆ្នាំនេះ ដូចជាការធ្វើដំណើរឆ្ពោះទៅកាន់ Hoa Lu - Ninh Binh ពិធីស្រមោសរ "ការជួបជុំគ្នានៅរដ្ឋធានីបុរាណ"ជាដើម។ ក្នុងនោះ ក្នុងរសៀលថ្ងៃទី៩ខែមិថុនានៅរដ្ឋធានីហាណូយនឹងប្រព្រឹត្តទៅពីធីលើកតម្កើង អ្នកបរិច្ចាគឈាមគួរឲ្យកត់សម្គាល់លើទូទាំងប្រទេសនិងសកម្មភាពមួយចំនួនទៀត នៅខេត្តក្រុងរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ