សកម្មភាពជូនអំណោយតេតសំរាប់គ្រួសារគោនយោបាយជនក្រីក្រនៅខេត្ត Ha Nam

(VOVWORLD) - នាថ្ងៃទី ២៨ មករា មជ្ឈឹមសមាគមកាក្កបាទក្រហមវៀតណាមបានឲ្យ ដឹងថា៖ ក្រុមការងារនៃខុទ្ទកាល័យរដ្ឋាភិបាលដឹកនាំដោយរដ្ឋមន្ត្រីប្រធាន លោក Mai Tien Dung បានទៅជូនពរនិងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី «បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ» នៅស្រុក Ly Nhan  ខេត្ត Ha Nam ភាគខាងជើងវៀតណាម។ 

(VOVworld) – នាថ្ងៃទី ២៨ មករា មជ្ឈឹមសមាគមកាក្កបាទក្រហមវៀតណាមបានឲ្យ ដឹងថា៖ ក្រុមការងារនៃខុទ្ទកាល័យរដ្ឋាភិបាលដឹកនាំដោយរដ្ឋមន្ត្រីប្រធាន លោក Mai Tien Dung បានទៅជូនពរនិងជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី «បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ» នៅស្រុក Ly Nhan  ខេត្ត Ha Nam ភាគខាងជើងវៀតណាម។ ក្រុមការងារបានប្រគល់ អំណោយដែលមានតំលៃ ១ លាន ១ សែនដុងជូនគ្រួសារក្រីក្រគ្រួសារគោនយោ បាយនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំក្នុងតំបន់។ នាយប់ថ្ងៃដដែល កម្មវិធី «បុណ្យតេតធ្វើប្រការល្អ និទាឃរដូវឆ្នាំចសំរឹទ្ធិស័ក ២០១៨» ត្រូវបានរៀបចំ ឡើង។ កម្មវិធីបានប្រគល់ជូនសៀវភៅសន្សំសម្ចៃចំនួន ១០០ ក្បាល និងអំណោយចំនួន ២ ពាន់កញ្ចប់ សំរាប់ប្រជាកសិករដែលមានស្ថានភាពលំបាកនិង អាហារូបករណ៍ចំនួន ១៥០០ ចំណែកសំរាប់និស្សិតក្រីក្រផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ