សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម

សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម - ảnh 1
សកម្មភាពដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម

(VOV)_ក្នុងឱកាសទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/
Dioxin វៀតណាម ថ្ងៃទី១០ ​សីហា សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌​
លឿង​ទុំ/ Dioxin ខេត្ត Soc Trang ( ភាគខាងត្បូងវៀតណាម) បានរួម​សហការជា
មួយ​ស្ថាប័នគ្រប់ជាន់ថ្នាក់នឹងតំបន់ រៀបចំសកម្មភាពជូនអំណោយ​ជាង៣០០ចំ
ណែក​ជូន​ចំពោះ​បណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin។

          ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី៩ សីហា លោកស្រី Tran To Nga ជន​វៀត​ណាម
​នៅបារាំង អតីតអ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម ​ជាជនរង​
គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin មួយនាក់ បានត្រឡប់​មកខេត្ត 
Soc Trang វិញ ដើម្បីទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់ជន​រង​គ្រោះ
ដោយជាតិ​គីមីពុលពណ៌លឿងទុំ/ Dioxin ក្នុងខេត្ត។ នៅទីនេះ​ លោក​ស្រី ​Tran
To Nga បានទទួល​ហត្ថលេខាចំនួនជាង១៧ ៥០០​ របស់បណ្ដា​អង្គការ​ បុគ្គល 
គាំទ្រលោកស្រី​ ទាមទារយកយុត្តិធម៌ សំរាប់ជនរងគ្រោះដោយជាតិគីមី​ពុល
ពណ៌លឿងទុំ/ Dioxin ​នៅវៀតណាម។ លោកស្រី Tran To Nga បាន​អំពាវ​នាវ
អោយជនគ្រប់រូបរួមដៃ​ផ្សាភ្ជាប់ការឈឺឆាប់ ជួយឧបត្ថម្ភបណ្ដាជនរងគ្រោះ 
​កាត់បន្ថយការលំបាក​ ឈឺឆាប់ ដែលគេកំពុងទ្រាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ