សកម្មភាពនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់ប្រធានរដ្ឋសភា Nguyen Sinh Hung

សកម្មភាពនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់ប្រធានរដ្ឋសភា Nguyen Sinh Hung  - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung បានទៅកាន់ប្រទេសម៉ីយ៉ាន់ម៉ា។ (vov.vn)


VOV-នាព្រឹកថ្ងៃទី២៤កក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅកាន់រដ្ឋធានី Nay Pyi
Taw ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ីយ៉ាន់ម៉ា។

នារសៀលថ្ងៃដ៏ដែល ក្នុងជំបួបចរចារជាមួយប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ានិងជា
ប្រធានរដ្ឋសភាសហព័ន្ធប្រទេសនេះ លោក Khin Ayung Myint ជាមួយប្រធាន
រដ្ឋសភា Nguyen Sinh Hung ថ្នាក់ដឹកនាំទាំង ២ រូបបានជឿជាក់ថា៖ ការព្រមព្រៀង
សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២ គឺជា ក្របខ័ណ្ឌគត្តិយុត្តិដ៏សែន
សំខាន់ ដើម្បីអនុវត្តរាល់សកម្មភាពសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំង ២ ក៏បាន
ឯកភាពអំពីការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ បទពិសោធន៍ក្នុងការងារ នីតិបញ្ញត្ត
ជាដើម។ ក្រៅពីនោះ ភាគីទាំង ២ បានសន្យាបន្តគាំទ្រនិងគួបផ្សំយ៉ាងជិតស្និតនៅ វេទិការអន្តរសភាអន្តរជាតិ ជាពិសេស ​ក្នុងក្របខ័ណ្ឌសម្ព័ន្ធភាពសភាអន្តរជាតិ (IPU)
និងក្រុមប្រឹក្សាសម្ព័ន្ធភាពអន្តរសភាសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ (AIPA)​ 
។ បន្ទាប់ពី ការចរចារ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងសម
ភាគីមីយ៉ាន់ម៉ា លោក Khin Ayung Myint បានចុះហត្ថលេខាលើការព្រមព្រៀងសហ
ប្រតិបត្តិការរវាង រដ្ឋសភាវៀតណាមនិងរដ្ឋសភាមីយ៉ាន់ម៉ា។

នាថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានសភា
ជាន់​ ទាបមីយ៉ានម៉ា លោក Thura U Shwe Mann។ មុននោះ លោក Nguyen Sinh Hung
បានជួប សម្តែងនូវការគួរសមជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein៕

ប្រតិកម្មទៅវិញ

ផ្សេងៗ