សកម្មភាពរបស់ប្រធានាធិបតីបារាំងនៅវៀតណាម

សកម្មភាពរបស់ប្រធានាធិបតីបារាំងនៅវៀតណាម - ảnh 1
ប្រធានាធិបតីបារាំងលោក Francois Hollande ដើរដោយថ្មើជើងនៅវិថីបុរាណក្រុងហាណូយ ហើយសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ

(VOVworld) - នាព្រឹកថ្ងៃទី៦ កញ្ញា ប្រធានាធិបតីបារាំងលោក Francois Hollande
 បានអញ្ជើញទៅទស្សនានិងថ្លែងសន្ទរកថានៅមហាវិទ្យាល័យជាតិ ហាណូយ
ដោយប្រធានបទ “អនាគតរួមរបស់បារាំងនិងវៀតណាម”។នារសៀល ថ្ងៃដដែល
 លោក Francois Hollande បានដើរដោយថ្មើជើងនៅវិថីបុរាណ ហាណូយ ហើយ
សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ។ជាអ្នកមាន កិត្តិយសដែលបាន
អមដំណើរលោកប្រធានាធិបតីបារាំងក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើក
នេះ លោក Nguyen Hai Nam ប្រធានសមាគមន៍អាជីវករ វៀតណាមនៅបារាំង បាន
ចែករំលែកថា៖
 “ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ខ្ញុំវាយតំលៃខ្ពស់ចំពោះ
វិស័យ កិច្ចការបរទេស នយោបាយរវាងបារាំងនិងវៀតណាម ក្រោយពីពេលដែល
ប្រទេសទាំងពីរក្លាយទៅជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ចំពោះខ្ញុំនោះគឺ
ជោគជ័យធំបំផុត។ហើយវិស័យអាជីវកម្មនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹង
បន្តអភិវឌ្ឍន៍ដែរ”។
សារព័ត៌មានបារាំងបានផ្សាយថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់
ប្រធានាធិបតីបារាំងគឺជាជោគជ័យធំមួយលើទាំងវិស័យការទូតនិងផលប្រយោជន៍
សេដ្ឋ កិច្ច។រួមជាមួយការសន្យាខាងនយោបាយនិងកិច្ចព្រមព្រៀងសហប្រតិបតិ្ត
ការចំនួន ១៦លើច្រើនវិស័យនោះ បណ្ដាកិច្ចសន្យាទិញយន្តហោះ Airbus ដោយ
មានតំលៃ សរុប៦ពាន់៥រយលានអឺរ៉ូ គឺជាចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបតិ្ត
ការរវាងវៀត ណាមនិងបារាំង។កាសែត Le Point បានអះអាងថា វៀតណាមចង់
អភិវឌ្ឍន៍ផ្នែក អាកាសចរណ៍របស់ខ្លួន ដែលបានបង្ហាញតាមរយៈការដែលក្រុម
ហ៊ុនអាកាស ចរណ៍ចំនួន៣ដ៏ធំបំផុតរបស់វៀតណាមបានទិញយន្តហោះ
Airbus សរុប៤០គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ