សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា

សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា - ảnh 1
ប្រធានរដ្ឋវៀតណាមចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី

(VOV)_​ទទួលសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​
បរមនាថ នរោត្តម សីហ​មុនី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា 
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានដំណើរ​បំពេញទស្សនកិច្ចជាផ្លូវ
ការនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦មិថុនា។ នា​ព្រឹកថ្ងៃទី១៥មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចូល​​ក្រាប​បង្គំ​គាល់​ព្រះ​​ករុណា​ព្រះបាទ​
សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៅក្នុង​ព្រះបរមរាជវាំង។​ 
ថ្លែងមតិនៅទីនេះ ​ប្រធានរដ្ឋ លោក ​Tran Dai Quang បានអះអាងថា៖វៀតណាម
យកចិត្តទុក​ដាក់ជាពិសេសចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ
 មិត្តភាពប្រពៃណីជាមួយកម្ពុជា ហើយមានគោលបំណងបន្តរួមជាមួយកម្ពុជា
ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង
ពីរតាមទិសស្លោក ៖ អ្នកជិតខាងភូមិផង​របងជាមួយគ្នាល្អ មិត្តភាពប្រពៃណី កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង ដើម្បីផលប្រយោជន៍សំរាប់
ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអ
ភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ