សកម្មភាពរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពលី-យុទ្ធជនពិការលើទូទាំងប្រទេស

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពលី -យុទ្ធជនពិការ ថ្ងៃទី២៧ខែកក្កដានោះ ខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) បានរៀបចំសកម្ម ភាពជាក់ស្តែងជាច្រើនសំដៅអំណរសាទរ ដូចជា កសាងផ្ទះមេតាធម៌ ទៅសាកសួរសុខទុក្ខចំពោះគ្រួសារគោលនយោ បាយ និងយុទ្ធជនពិការក្នុងមូលដ្ឋាន។

សកម្មភាពរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពលី-យុទ្ធជនពិការលើទូទាំងប្រទេស - ảnh 1 សមាជិកសម្ព័ន្ធយុវជនដុតទៀនតបស្នងសងគុណយុទ្ធជនពលីនៅឈាបនដ្ឋាន Dak Lak

នាយប់ថ្ងៃទី២៦ខែកក្កដា អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Tri ស្នងការនយោបាយកងយោធភូមិភាគទី៤និងសម្ព័ន្ធសមាគមយុវជនខេត្ត Quang Tri រៀបចំកម្មវិធីសិល្បៈនិងពិធីដុតទៀន តបស្នងសងគុណចំពោះវីរៈយុទ្ធជនពលីនៅឈាបនដ្ឋាន យុទ្ធជនពលីជាតិ ផ្លូវលេខ៩។

ទន្ទឹមជាមួយគ្នានោះ នាយប់ថ្ងៃទី២៦ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Dak Lak មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរួមសហការជាមួយគណៈកម្មា ធិការប្រជាជនខេត្ត Dak Lak រៀបចំពិធី “ដុតទៀនតបស្នងសងគុណជូនចំពោះវីរៈយុទ្ធជនពលី”។ នៅក្នុងពិធីនេះ លោក Nguyen Ngoc Luong លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុនិស្តហូជីមិញបានលើកច្បាស់ថា៖“នេះជាឱកាសដើម្បីអប់រំកូនចៅនិងជំនាន់វ័យក្មេង អំពីសេចក្តីស្នេហាជាតិ មោទនៈភាពអំពីបដិវត្តន៍ និងដឹងគុណអំពីពលីកម្មរបស់ជីដូនជីតា របស់យុទ្ធជនពលី ដើម្បីដណ្តើមឯករាជ្យ សេរីភាពជូនមាតុប្រទេស។ ពីនោះតទៅ មិត្តវ័យក្មេងទាំងអស់នឹងគោរពនូវតម្លៃរបស់ភាពសុខសន្តិភាពបច្ចុប្បន្ន ហើយតាមនោះ មិត្តទាំងអស់នឹងយល់ច្បាស់នូវភារកិច្ចរបស់ខ្លួនក្នុងការថែទាំជនមានគុណូបការៈនិងគ្រួសារគោលនយោបាយផងដែរ”។

សំដៅរំលឹកវិញ្ញាណក្ខ័ន្ធ តបស្នងសងគុណយុទ្ធជនពលី គ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍ ខេត្ត So Trang ខេត្ត Tien Giang (ភាគខាងត្បូងវៀតណាម) ក៏ បានរៀបចំសកម្មភាពពោរពេញទៅដោយអត្ថន័យជាច្រើនដូចជា ទៅគោរពវិញ្ញណ ក្ខ័ន្ធយុទ្ធជនពលីនៅឈាបនដ្ឋាន ដុតទៀនតបស្នងសងគុណនិងជូនអំណោយចំពោះ វីរៈអ្នកម្តាយវៀតណាម គ្រូសារយុទ្ធជនពលីនិងយុទ្ធជនពិការជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ