សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី - ảnh 1
អគ្គកុងស៊ុល Le Viet Duyen បានប្រគល់ជូនដំបន់ដែនដីភាគខាងជើងអូស្ត្រាលីចាបីប្រជាប្រិយដោយវិចិត្រករវៀតណាមច្នៃប្រឌិត


        VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង​
ការទូត​វៀតណាម-អូស្ត្រាលី អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth រដ្ឋ
អូស្ត្រាលីខាងលិច​បានសហការជាមួយរដ្ឋអំណាចដំបន់ដែនដីភាគ​ខាងជើង​
អូស្ត្រាលី បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍និងប្រគល់វត្ថុអនុស្សាវរីយ៍ចាបី
ថ្ម​ប្រជាប្រិយ។​ ពិធីរំលឹកខួបអនុស្សាវរីយ៍បានប្រព្រឹត្តឡើងនាថ្ងៃទី៧មិនាក្នុង
ក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅដំបន់ដែនដីភាគខាងជើងអូស្ត្រាលី របស់អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth លោក​Le Viet Duyen។ ថ្លែង
មតិនៅពិធី​អគ្គកុងស៊ុល​Le Viet Duyen បានលើកត្រដែករាល់ការអភិវឌ្ឍន៍ក្នុង
ទំនាក់ទំនង​រវាងប្រទេសទាំងពីរក្នុងរយៈពេល៤០ឆ្នាំកន្លងមកលើគ្រប់វិស័យ​
ពិសេសគឺគិត​តាំង​ពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូរលើ
គ្រប់វិស័យនាឆ្នាំ២០០៩មក។ ក្នុងឱកាសព្រឹត្តិការណ៍នេះ​អគ្គកុងស៊ុល​ Le
Viet Duyen បានប្រគល់ជូនដំបន់ដែនដី​ភាគខាងជើងអូស្ត្រាលីចាបីប្រជាប្រិយ
ដោយវិចិត្រករវៀតណាមច្នៃប្រឌិត៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ