សកម្មភាពអំណរបុណ្យតេតរបស់ជនវៀតណាមនៅឯបរទេស

សកម្មភាពអំណរបុណ្យតេតរបស់ជនវៀតណាមនៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឆែក លោក Truong Manh Son បានចូលរួមពិធីជប់លៀង អំណរបុណ្យតេតរបស់សហគមន៍ជនវៀតណាមនៅទីក្រុង Karlovy Vary។ (Image: nhandan.vn)

(VOVworld) – នាថ្ងៃទី ២ កុម្ភៈ (ថ្ងៃទី ៣ បុណ្យតេត) សមាគមជនវៀតណាមនៅ
បែលហ្ស៊ីក បានរៀបចំកម្មវិធី “ពីធីបុណ្យតេតឆ្នាំមមីឆស័ក ២០១៤” ដោយមាន ការចូលរួមរបស់អាណិកជនវៀតណាមនិងមិត្តភក្តិបែលហ្ស៊ីកជាច្រើនកុះករ។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្ស៊ីក លោក Pham
Sanh Chau បានជូនពរចូលឆ្នាំថ្មីអាណិកជនវៀតណាមក៏ដូចជាសិស្សានុសិ្សស ដែលកំពុងរៀនសូត្រនៅទីនេះ ព្រមទាំង បូកសរុបចំណុចលេចធ្លោក្នុងទំនាក់
ទំនងវៀតណាម-បែលហ្ស៊ីកក្នុងឆ្នាំ ២០១៣។ មុននោះ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅឆែក លោក Truong Manh Son បានចូលរួមពិធីជប់លៀង អំណរបុណ្យ
តេតរបស់សហគមន៍ជនវៀតណាមនៅទីក្រុង Karlovy Vary។ ឯកអគ្គរដ្ឋទូត
Truong Manh Son បានរំលឹកអាណិកជនវៀតណាមចូលរួមសកម្ម ក្នុងរាល់
សកម្មភាពសង្គម ហើយអប់រំកូនចៅពង្រីកប្រពៃណីល្អប្រសើ ក៏ដូចជា រក្សាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ