សៀកវៀតណាមចែងចាំងពន្លឺក្នុងវគ្គផ្ដាច់ព្រ័ត្រ Britain’s Got Talent ២០១៨

(VOVWORLD) - ក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Britain’s Got Talent ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី៣ មិថុនា នៅទីក្រុងឡុងដ៍ ឈុតសម្ដែងទូលក្បាលលើគ្នារបស់បងប្អូន Quoc Co – Quoc Nghiep បាននាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជនទាំងអស់។
សៀកវៀតណាមចែងចាំងពន្លឺក្នុងវគ្គផ្ដាច់ព្រ័ត្រ Britain’s Got Talent ២០១៨ - ảnh 1ឈុតសម្ដែងរបស់បងប្អូន Quoc Co - Quoc Nghiep ក្នុងវគ្គផ្ដាច់ព្រ័ត្រ 

អាជ្ញាកណ្ដាលទាំង៤នាក់បានងើបឈរឡើងហើយសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះឈុតសម្ដែងនេះ។ ទោះបីជាមិនទទួលបានពានរង្វាន់ក្ដី ប៉ុន្តែឈុតសម្ដែងទូលក្បាលលើគ្នាដ៏ប្រថុយប្រថានរបស់បងប្អូន Quoc Co – Quoc Nghiep បានយកឈ្នះលើទស្សនិកជនអង់គ្លេសដែលមានស្ដង់ដារខ្ពស់ក្នុងវិស័យសិល្បៈ។ អ្នកឈ្នះកម្មវិធី Britain’s Got Talent ឆ្នាំ២០១៨ គឺលោក Lee Ridley ជាជនពិការមួយនាក់ដែលជាមនុស្សគ។ ប៉ុន្តែ លោកបានសន្ទនាជាមួយទស្សនិកជនតាមរយៈកំព្យូទ័របន្ទះ ហើយយកឈ្នះដោយរបៀបសន្ទនាគួរឲ្យកំប្លុកកំប្លែងពិសេសរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ