សេចក្ដីប្រកាសអំពីគំហើញថ្មីនៃបុរាណវិទ្យាវៀតណាម

(VOVWORLD) -នាពេលខាងមុខ វិទ្យាស្ថានបុរាណវិទ្យានឹងបន្តសហការជាមួយអ្នកស្រាវជ្រាវបុរាណវិទ្យារុស្ស៊ីដើម្បីពង្រីកតម្លៃវិទ្យាសាស្រ្ត នៃគំហើញអំពីសម័យកាលថ្មដើមដំបូង នៅតំបន់ An Khe ខេត្ត Gia Lai ដែលជាគំហើញដ៏អស្ចារ្យបំផុតនៅលើពិភពលោក។
សេចក្ដីប្រកាសអំពីគំហើញថ្មីនៃបុរាណវិទ្យាវៀតណាម - ảnh 1 ប្រដាប់ថ្មីមួយប្រភេទត្រូវបានរកឃើញនៅទីរួមស្រុក An Khe ខេត្ត Gia Lai

នារសៀលថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុងហ្វេ មជ្ឈមណ្ឌលអភិរក្ស កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ រួមសហការជាមួយវិទ្យាស្ថាន បុរាណវិទ្យាវៀតណាម ចំណុះបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានប្រកាសគំហើញថ្មីអំពី បុរាណវិទ្យាវៀតណាមលើកទី ៥៣ ឆ្នាំ២០១៨។

រាល់គំហើញអំពីបុរាណវិទ្យា ដែលបានប្រកាសរួមមាន៖ លទ្ធផលនៃការកកាយខាងបុរាណវិទ្យានៅកេរ្តិ៍ដំណែល Da ទីរួមស្រុក An Khe ខេត្ត Gia Lai  ការរកឃើញប្រដាប់ស្វានថ្មនៅ Hoa Loc និងរាល់លទ្ធផលក្នុងកាវិភាគនៃកម្មវិធីសហប្រតិបត្តិការ ADN លើវិស័យ បុរាណវិទ្យារវាងវៀតណាម ដាណឺម៉ាក។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Giang Hai ប្រធានវិទ្យាស្ថានបុរាណវិទ្យាវៀតណាមបានឱ្យដឹងថា៖

" នាពេលខាងមុខ វិទ្យាស្ថានបុរាណវិទ្យានឹងបន្តសហការជាមួយអ្នកស្រាវជ្រាវបុរាណវិទ្យារុស្ស៊ីដើម្បីពង្រីកតម្លៃវិទ្យាសាស្រ្ត នៃគំហើញអំពីសម័យកាលថ្មដើមដំបូង នៅតំបន់ An Khe ខេត្ត Gia Lai ដែលជាគំហើញដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ទីពីរគឺយើងខ្ញុំរួមសហការជាមួយអ្នកជំនាញ នៃអង្គការយូណេស្កូ ដើម្បីអភិវឌ្ឍន៍វត្ថុបុរាណនៅក្នុងទឹក។ ចំណុចថ្មីមួយទៀតគឺការស្រាវជ្រាវ ADN លើវស័យបុរាណវិទ្យា ដើម្បីកំណត់ ពីប្រភពពិតរបស់មនុស្សបុរាណផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ