សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ

(VOVworld)-ក្នុងឱកាសនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី
២៤ ដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០១៦របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ
និស្ត វៀតណាម លោក Nguyen Phu Trong នោះ វៀតណាមនិងឡាវបានចេញសេច
ក្តីថ្លែង ការណ៍រួម។​សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា៖ ក្នុងដំណើទស្សន
កិច្ចនៅឡាវ  អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបចរចារ
ជាមួយអគ្គលេខា បក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ជួប
សម្តែងការគួរសមនាយក រដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋ
សភាលោកស្រី Pany Yathotu និងអញ្ជើញទស្សនាមូលដ្ឋានសេដ្ឋកិច្ចវប្បធម៌មួយ
ចំនួននៅរដ្ឋធានីវៀងច័ន្ទទៀតផង។

        នៅក្នុងបណ្តាជំនួប ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយ
 រក្សា រាល់ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ បន្តពង្រឹង
និងពង្រីក ប្រកបដោយប្រសិទ្ធភាពយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
បើកទូលាយ កិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមករវាងស្ថាប័នបក្សនានា
ក្រសួងគ្រប់ជាន់ ថ្នាក់ និងតំបន់នានានៃប្រទេសនីមួយៗ រួមសហការរៀបចំល្អ
រាល់សកម្មភាពរំលឹកខួប លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងកាទូតនិងរយៈពេល
៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើ អនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅឆ្នាំ
២០១៧ខាងមុខ។

        ភាគីទាំងពីរបានឯកភាពសហការមានប្រសិទ្ធភាពសំដៅអនុវត្តល្អរាល់កិច្ច
ព្រម ព្រៀងជាន់ខ្ពស់ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរនិង
ផែនការ សហប្រតិប​ត្តិការរវាងក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ។​ភាគីទាំង
ពីរឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សំដៅរក្សា
ស្ថិរភាពនយោ​បាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសង្គមនៅប្រទេសនី
មួយៗ។​ភាគីទាំងពីរ បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិសុខ ស្ថិរភាព
សុវត្ថភាពនៅសមុទ្រខាង កើត ជម្រុញការដោះស្រាយជម្លោះនៅសមុទ្រខាងកើត
ដោយសន្តិវិធីឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តី
ពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមជាមួយ ភាគីទាក់ទិននានា អនុវត្តដោយទៀងទាត់
សេចក្តីថ្លែងការណ៍ស្តីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC)
 ឆ្ពោះទៅសម្រេចក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC)
 យ៉ាងឆាប់ៗ។

        ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលយ៉ាងល្អប្រសើដែលទទួលបាន
ក្នុង ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់អគ្គលេខាបក្ស លោក Nguyen
 Phu Trong ដែលរួមចំណែកនាំទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីពិសេសនិង
សហប្រតិ​បត្តិការលើគ្រប់វិស័យវៀតណាម -ឡាវកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅ
មួយថ្ងៃ ឆ្លើយតប ទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ​ដើម្បី
សន្តិភាព ស្ថិរភាព សហ ប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ