សេដ្ឋកិច្ចនៅតំបន់មជ្ឈឹមបូព៌ា - អាហ្រ្វិកខាងជើងអាចមានកំណើនទាបបំផុតក្នុងរយៈពេល ៣០ ឆ្នាំ

(VOVWORLD) - វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) ទើបតែបានព្យាករណ៍ថាសេដ្ឋកិច្ចតំបន់ មជ្ឈឹមបូព៌ា - អាហ្រ្វិកខាងជើង អាចនឹងធ្លាក់ចុះ ២,៤% ហើយនឹងមានកំណើន ត្រឹម ០,៨% ក្នុងឆ្នាំនេះ ដែលនេះត្រូវ គូសបញ្ជាក់ពីកំរិតកំណើនយឺតបំផុតចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៩០ ។

ក្នុងរបាយការណ៍ដែលវាយតម្លៃពីផលប៉ះពាល់នៃជម្ងឺរាតត្បាត COVID-19 ទៅលើសេដ្ឋកិច្ចក្នុងតំបន់  វិទ្យាស្ថាន IIF បានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចសកលលោកនឹងនាំឱ្យមានការធ្លាក់ចុះនូវពាណិជ្ជកម្ម ការវិនិយោគដោយផ្ទាល់ពីបរទេសទេសចរណ៍ និងប្រភពទឹកប្រាក់ពីបរទេសនៃបណ្តាប្រទេសនានា ដូចជាអេហ្ស៊ីបហ្ស៊កដានី ម៉ារ៉ុក និងលីបង់។

ជាពិសេស ប្រទេសអេហ្ស៊ីបនឹងបានជួបប្រទះដោយផ្ទាល់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលពីព្រែកជីកស៊ុយអែស (The Suez Canal)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ