សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០១៨ទទួលបានកំណើនគួរឲ្យកត់សម្គាល់

(VOVWORLD) - តាមរបាយការណ៍ស្ដីពីម៉ាក្រូសេដ្ឋកិច្ចក្នុងត្រីមាសទី១ឆ្នាំ២០១៨ ដែលបានប្រកាសនាថ្ងៃទី១០ មេសា ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VERP) ថា វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចចំនួន៧,៣៨%ក្នុងត្រីមាសទី១ឆ្នាំ២០១៨ ដែលជាកម្រិតគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

 នេះជាកម្រិតកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក។ ជាក់ស្ដែងគឺ ផ្នែកឧស្សាហកម្មកែច្នៃ ផលិត បន្តជាកម្លាំងចលករស្នូលនៃខឿនសេដ្ឋកិច្ចដោយទទួលបានកំណើនជាង១៣,៥%។ ទំហំទឹកប្រាក់នៃការនាំចេញទំនិញក្នុងត្រីមាសទី១ឆ្នាំ២០១៨ទទួលបានជាង៥៤,៣ពាន់លានដុល្លាអាមេរិក  ខណៈដែលទំហំទឹកប្រាក់នៃការនាំចូលទទួលបាន៥៣ពាន់លានដុល្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ