សេដ្ឋកិច្ចអាមេរិកមានសន្ទុះ​​​​កំណើនឡើង​វិញ បន្ទាប់ពីបាន​​ធ្លាក់ចុះ​អស់​​រយៈពេល ​២​ ត្រីមាសជាប់ៗគ្នា

(VOVWORLD) - ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ២៧ ខែតុលាបានចេញផ្សាយទិន្នន័យដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកត់ត្រាកំណើន ២,៦% ក្នុងត្រីមាសទីបីឆ្នាំ ២០២២ ដោយបញ្ចប់ការធ្លាក់ចុះអស់រយៈពេល២ត្រីមាសជាប់ៗគ្នា។
សេដ្ឋកិច្ចអាមេរិកមានសន្ទុះ​​​​កំណើនឡើង​វិញ បន្ទាប់ពីបាន​​ធ្លាក់ចុះ​អស់​​រយៈពេល ​២​ ត្រីមាសជាប់ៗគ្នា - ảnh 1កំពង់ផែ Long Beach នៅរដ្ឋ California សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

ការនាំចេញយ់ាងខ្លាំង និងការចំណាយស្ថិរភាពរបស់អ្នកប្រើប្រាស់ រួមជាមួយនឹងទីផ្សារការងារដែលមានការអភិវឌ្ឍល្អ បានជួយស្ដារកំណើនផលិតផលសរុបក្នុងស្រុកសរុប (GDP) ឡើងវិញ នៅក្នុងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកនេះ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ចំនួន ៥ ដងក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណា ហើយគ្រោងនឹងបន្តដំឡើងជាបន្តបន្ទាប់នាពេលខាងមុខ។ របាយការណ៍ GDP ថ្មីបំផុត ត្រូវបាននាំចេញនៅពេលដែលលដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីអតិផរណា និងហានិភ័យនៃឱនភាពសេដ្ឋកិច្ចក្នុងបរិបទដែលការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នឹងប្រពឹត្តិទៅពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ