ស្ថានទូតវៀតណាមប្រចាំនៅ អារ៉ាប់ប៊ីសាអ៊ូឌីដរៀបចំ ពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ VO NGUYEN GIAP

(VOV)_ក្នុងបទថ្លែងមតិជាមួយបណ្ដាកម្មាភិបាល បុគ្គលិកស្ថានទូត​វៀតណាម 
ដំណាង សហគមន៍ និងមិត្តភក្តិនៅអារ៉ាប់ប៊ីសាអ៊ូឌីដ ឯកអគ្គរដ្ឋទូត Tran Nguyen
Tuyen បានលើកច្បាស់នូវរាល់ការរួមវិភាគទាន​ដ៏ធំធេងរបស់ នាយឧត្តមសេនីយ៍ 
VO NGUYEN GIAP ក្នុងបុព្វហេតុតស៊ូ​ រំដោះប្រទេសជាតិ ​ និងកសាងប្រទេសសម្បូរ
រុងរឿង  ។

ស្ថានទូតវៀតណាមប្រចាំនៅ អារ៉ាប់ប៊ីសាអ៊ូឌីដរៀបចំ ពិធីគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ VO NGUYEN GIAP - ảnh 1
នាយឧត្តមសេនីយ៍ VO NGUYEN GIAP


ទោះបីជាកំពុងនៅក្នុងពេលសម្រាក់បុណ្យចូលឆ្នាំថ្មីរបស់ជនឥស្លាមក្តី ប៉ុន្តែ
ដំណាងស្ថានទូតនៃប្រទេសជាច្រើន ដូចជា៖​កាណាដា គុយបា ​មីយ៉ាន់ម៉ា ឥណ្ឌា
…។ល។ ក៏បានមកគោរពវិញ្ញាណក្ខ័ណ្ឌនាយឧត្តមសេនីយ៍ VO NGUYEN GIAP 
ផងដែរ។ ពិធីគោរពវិញ្ញាណក្ខ័ណ្ឌ​នាយឧត្តម​សេនីយ៍ VO NGUYEN GIAP នៅអារ៉ាប់ ប៊ីសាអ៊ូឌីដ ត្រូវបានប្រព្រឹត្តទៅ​ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ១៣ និងទី១៤ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ