ស្ថានទូតវៀតណាមប្រចាំនៅបារាំងរៀបចំពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ៦៧ ទិវាបុណ្យជាតិទី ២ កញ្ញា

នាយប់ថ្ងៃទី ៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីរំលឹកខួប
អនុស្សារវរីយ៍លើកទី ៦៧ ទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី ២ កញ្ញា។ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង  Duong Chi Dung ពិធីរំលឹកខួបអនុស្សារ វរីយ៍ឆ្នាំនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈធ៍មានអត្ថន័យពិសេសចំពោះទំនាក់ទំនងទ្វេ
ភាគីរវាងវៀតណាមជាមួយបារាំងរវាងវៀតណាមជាមួយក្សត្រប្រទេសអង់ដូរ៉ា។
ឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា៖“វៀតណាមនិងបារាំងកំពុងត្រៀម
រៀបចំឲ្យពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូតនាឆ្នាំ
២០១៣ និងឆ្នាំទំនាក់ទំនងទៅវិញទៅមកវៀតណាម-បារាំង ២០១៤។ ក្នុងកាលៈ
ទេសៈនាបច្ចុប្បន្ននេះ ប្រទេសទាំង ២ ត្រូវឆ្ពោះទៅការកសាងទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រដើម្បីពង្រីកយ៉ាងខ្លាំងសក្តានុភាពរបស់ប្រទេសនិមួយៗ ឆ្លង់កាត់រាល់
ការលំបាកសាកល្បង៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ