ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី២០១៦

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី២០១៦ - ảnh 1
ភារៈធារីវៀតណាមប្រចាំនៅចិន លោក Vu Tien Dung

          (VOV)_ ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី នាថ្ងៃ៣៩មករា ស្ថាន​ទូត
វៀតណាមប្រចាំនៅចិន ជប៉ុន ឥណ្ឌា និងបែល្ស៊ីក បានរៀបចំកម្មវិធីទទួល​បុណ្យ
ចូលឆ្នាំថ្មី សហគមន៍-ទទួលនិទាឃរដូវ ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ​ ភារៈធារី
វៀតណាមប្រចាំនៅចិន លោក Vu Tien Dung បានជូនដំណឹងអំពី​សមិទ្ធិផលសេដ្ឋ
កិច្ច សង្គមកិច្ចរបស់វៀតណាម ក្នុងឆ្នាំកន្លងទៅ សមិទ្ធិផល របស់វៀតណាមក្នុងវិ
ស័យកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ។ ស្ដីអំពី​ទំនាក់ទំនងវៀត
ណាមនិងចិន ភារះធារី លោក Vu Tien Dung បានអះអាងថា៖​ទំនាក់ទំនងរវាងប្រ
ទេសទាំងពីរបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ៖    

          “ក្នុងឆ្នាំកន្លងទៅ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់
​រវាងប្រទេស​ទាំងពីរត្រូវបានប្រព្រឹត្តទៅជាប្រចាំ។  សកម្មភាពផ្លាស់ប្តូរ កិច្ចសហ
ប្រតិបត្តិការរវាងស្ថាប័នគ្រប់ជាន់ថ្នាក់ និងតំបន់នានានៃប្រទេសទាំងពីរត្រូវបាន​
អនុវត្តទូលំទូលាយ និងស៊ីជំរៅ។ ​រួមជាមួយទំនាក់ទំនងនយោបាយ កិច្ចការបរ​
ទេស ការពារជាតិ សន្តិសុខ ក៏ត្រូវបានបង្កើនជា​និច្ច ​ទំនាក់ទំនងសេដ្ឋកិច្ច ពាណិ
ជ្ជកម្មអភិវឌ្ឍន៍ស្ថិរភាព តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី​ទទួលបានជិត៩៦ពាន់
លានដុល្លារអាមេរិក កើន១៤,៦% បើប្រៀបនឹងឆ្នាំ ២០១៤៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ