ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី

ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-រុស្ស៊ី (VOV)

        Vovworld-នាយប់ថ្ងៃទី២៩មករាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang
Trung Hai អញ្ចើញចូលរួមពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥​នៃទិវា
បង្កើត​ទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី(ទី៣០មករា)ដោយ​ស្ថានទូត​រុស្ស៊ីប្រចាំ
នៅវៀត​ណាមរៀបចំ។ ថ្លែងមតិនៅពិធីជប់លៀងនេះ ឧបនាយករដ្ឋមន្ត្រី Hoang
Trung Hai បាន​​ចាត់​ទុក​ថាកំណាត់ផ្លូវ៦៥ឆ្នាំកន្លងមកបានអះអាងដ៏ច្បាស់លាស់
ថាប្រវត្តិសាស្ត្រ​ទំនាក់​ទំនងវៀតណាម-សហព័ន្ធរុស្ស៊ីជាទំនាក់ទំនងពោពេញទៅ
ដោយចំណង​មិត្តភាព​ការ​ចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមក។ ក្នុងដំណាក់កាល
ថ្មី លើ​មូលដ្ឋាន​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ភាគីទាំងពីរពិតប្រាកដ
នឹង​ទទួលបាន​សមិទ្ធិថ្មីរួម​ចំណែកសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍នៅប្រទេសនិមួយៗ
ដើម្បីសន្តិភាព​អភិវឌ្ឍន៍​នៅ​ដំបន់និងលើពិភពលោក។

        ភារធារីសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Vadim Bublikov បាន​អះអាង​ថា
ចំណងមិត្តភាពជាភាតរៈស្មារតីជួយឧបត្ថម្ភនិងគោរពគ្នារវាងវៀត​ណាមនិង​សហព័ន្ធ
​រុស្ស៊ីមិនប្រែប្រួលឡើយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ​កាន់តែបានបង្កើន​និង
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ