ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី ជូនពរបុណ្យចូលឆ្នាំថ្មីកម្ពុជា ​មីយ៉ាន់ម៉ា និងថៃ

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានផ្ញើអំណរក្ដីជូនពរដ៏ល្អប្រពៃបំផុតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីជូនចំពោះឯកអគ្គរដ្ឋទូតបណ្ដាប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងថៃ ព្រមទាំងកម្មាភិបាល បុគ្គលិក និងក្រុមគ្រួសាររបស់គេ។
ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី ជូនពរបុណ្យចូលឆ្នាំថ្មីកម្ពុជា ​មីយ៉ាន់ម៉ា និងថៃ - ảnh 1គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីជូនពរស្ថានទូតកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បណ្ដាប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងថៃ នាថ្ងៃទី ១៣ មេសា លោក Nguyen Tat Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានដឹកនាំគណៈប្រតិភូស្ថានទូត អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះស្ថានទូតប្រទេសមិត្ត។

ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី ជូនពរបុណ្យចូលឆ្នាំថ្មីកម្ពុជា ​មីយ៉ាន់ម៉ា និងថៃ - ảnh 2គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានជូនពរឆ្នាំថ្មីដល់ស្ថានទូតមីយ៉ាន់ម៉ា (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានផ្ញើអំណរក្ដីជូនពរដ៏ល្អប្រពៃបំផុតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីជូនចំពោះឯកអគ្គរដ្ឋទូតបណ្ដាប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងថៃ ព្រមទាំងកម្មាភិបាល បុគ្គលិក និងក្រុមគ្រួសាររបស់គេ។ លោកឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញរាល់សកម្មភាពសហប្រតិបត្តិការ និងសម្របសម្រួលគ្នារវាងស្ថានទូតវៀតណាម និងស្ថានទូតនៃប្រទេសទាំងបីប្រចាំនៅអូស្ត្រាលី ជាពិសេសគឺក្នុងក្របខ័ណ្ឌសកម្មភាពនៃគណៈកម្មការអាស៊ានប្រចាំនៅទីក្រុងកង់បេរ៉ា។

ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី ជូនពរបុណ្យចូលឆ្នាំថ្មីកម្ពុជា ​មីយ៉ាន់ម៉ា និងថៃ - ảnh 3គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី ជូនពរឆ្នាំថ្មីស្ថានទូតថៃ (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh ក៏បានសម្តែងគោលបំណងនិងជំនឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសទាំងបីនឹងកាន់តែជិតស្និទ្ធ និងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះមានការរួមវិភាគទានរបស់បណ្ដាស្ថានទូតប្រចាំនៅអូស្ត្រាលីតាមរយៈសកម្មភាពជួបប្រាស្រ័យទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌគណៈកម្មការអាស៊ានប្រចាំនៅទីក្រុងកង់បេរ៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ