ស្ថានទូតវៀតណាមប្រចាំឥណ្ឌារៀបចំសន្និសីទកាសែតស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang

(VOVWORLD) - ដំណើរទស្សនកិច្ចលើកនេះរបស់លោក Tran Dai Quang ជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានរដ្ឋមួយរូបក្រោយរយៈពេល៧ឆ្នាំ ចាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Truong Tan Sang កាលពីឆ្នាំ ២០១១។
ស្ថានទូតវៀតណាមប្រចាំឥណ្ឌារៀបចំសន្និសីទកាសែតស្ដីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (រូបថត៖ TTXVN)


នាថ្ងៃទី២៧ កុម្ភៈ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំឥណ្ឌាបានប្រព្រឹត្ត ទៅសន្និសីទកាសែតស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅឥណ្ឌា។ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Tran Dai Quang ជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានរដ្ឋមួយរូបក្រោយរយៈពេល៧ឆ្នាំ ចាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Truong Tan Sang កាលពីឆ្នាំ ២០១១។ ព្រឹត្តិការណ៍នេះ មានអត្ថន័យសំខាន់សំដៅអះអាងនូវគោល នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ដោយគោរពទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យជាមួយឥណ្ឌា។ ដំណើរទស្សន កិច្ចលើកនេះនឹងបន្តពង្រឹង ពង្រីកនិងបើកទូលាយប្រកបដោយប្រសិទ្ធភាពនូវកិច្ច សហប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យពីនយោបាយ ការទូត ការពារជាតិដល់ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌អប់រំ តាមនោះ រួមចំណែកអភិវឌ្ឍន៍ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែង ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ