ស្ថានទូតឡាវប្រចាំនៅវៀតណាម បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណី Bun Pi May នៅរដ្ឋធានីហាណូយ

(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែមេសា  នៅរដ្ឋធានីហាណូយ ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅវៀតណាម បានរៀបចំពិធីទទួលអំណរឆ្នាំថ្មីប្រពៃណីឡាវ Bun Pi May ២៥៦១ (យោងតាមប្រតិទិនពុទ្ធសាសន៍) ។
ស្ថានទូតឡាវប្រចាំនៅវៀតណាម បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណី  Bun Pi May នៅរដ្ឋធានីហាណូយ - ảnh 1 ស្ថានទូតឡាវប្រចាំនៅវៀតណាម បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណី  Bun Pi May នៅរដ្ឋធានីហាណូយ

ចូលរួមក្នុងពិធីនេះរួមមាន ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម លោក Tran Quoc Vuong  អនុប្រធានអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា លោកស្រី Tong Thi Phong ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និង អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលប្រកៀកស្មាគ្នា ជាមួយ បក្ស រដ្ឋ និង ប្រជាជនឡាវ ដើម្បីរក្សានិងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងវៀតណាម - ឡាវ ឲ្យកាន់តែរឹងមាំ និងប្រសិទ្ធិភាព រួមចំណែកយ៉ាង សកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane សង្កត់ធ្ងន់ថា សមិទ្ធិផលសំខាន់ៗដែលប្រទេសឡាវសម្រេចបានក្នុងរយៈ ពេលកន្លងទៅ គឺមានការរួមចំណែកយ៉ាងធំធេងពីកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ប្រសិទ្ធភាព និងការគាំទ្រយ៉ាងពេញទំហឹងរបស់បក្ស រដ្ឋ និង ប្រជាជន វៀតណាម។ តាមរយៈនោះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងឡាវនិងវៀតណាមដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទសទាំងពីរបានរក្សានិងពូនជ្រុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ