ស្ថានភាពជំងឺរាតត្បាតសកល Covid-19 នៅលើពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ៨ និង ១៥ នាទី ព្រឹកថ្ងៃទី ១០ ខែកក្តដា (ម៉ោងនៅវៀតណាម) ពិភពលោករកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ៤.១០០.៧២៦ នាក់ និង២៨០.៤៣១ នាក់ស្លាប់។

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ និង ១៥ នាទី ព្រឹកថ្ងៃទី ១០ ខែកក្តដា (ម៉ោងនៅវៀតណាម) ពិភពលោករកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ៤.១០០.៧២៦ នាក់ និង២៨០.៤៣១ នាក់ស្លាប់។ ករណីជាសះស្បើយមានចំនួន១.៤៤១.៤៧៤ នាក់។ ជំងឺរាតត្បាត Covid-19 បានរីករាលដាលដល់ ប្រទេសនិងដែនដីចំនួន ២១២។

សហរដ្ឋអាមេរិកគឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅលើពិភពលោក ពោលគឺមានករណីឆ្លងជំងឺ Covid-19 ចំនួន ១.៣៤៧.៣០ នាក់ ដែលក្នុងនោះមាន ៨០.០៣៤ នាក់ស្លាប់។  បន្ទាប់ពីសហរដ្ឋអាមេរិក គឺអេល្ប៉ាញ ដែលមានករណីឆ្លងជំងឺចំនួន ២៦២.៧៨៣ នាក់ និង ២៦.៤៧៨ នាក់ស្លាប់។  អ៊ីតាលីមានករណីឆ្លងជំងឺចំនួន ២១៨.២៦៨ នាក់ និង ៣០.៣៩៥ នាក់ស្លាប់។ អង់គ្លេសមានករណីឆ្លងជំងឺចំនួន ២១៥.២៦០ នាក់ និងមាន ៣១.៥៨៧ នាក់ស្លាប់។ រុស្ស៊ីមានករណីឆ្លងជំងឺចំនួន ១៩៨.៦៧៦ នាក់ និង ១.៨២៧ នាក់ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ