ស្ថាន​ភាពតានតឹងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា

(VOVWORLD) - មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah កាលពីថ្ងៃទី ១ ខែសីហា បានព្រមានថា អ៊ីស្រាអែល "បានឆ្លងហួសបន្ទាត់ក្រហម" ដោយបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់កងកម្លាំងនេះ គឺលោក Fuad Shukr និងធ្វើឃាតមេដឹកនាំក្រុមHamas គឺលោក Ismail Haniyeh ។ 

លោក Nasrallah បានប្រកាសថា ការសងសឹកចំពោះអ៊ីស្រាអែលគឺ "ជៀសមិនរួច" ហើយក្រុមហេសបូឡានឹងផ្តល់ "ប្រតិកម្មពិតប្រាកដ មិនមែនជានិមិត្តរូបនោះទេ" ហើយបានឲ្យដឹងថា សង្រ្គាមជាមួយអ៊ីស្រាអែលបានឈានចូលដំណាក់កាលថ្មីមួយ ហើយនឹងប្រព្រឹត្តទៅលើគ្រប់សមរភូមិ។

នាថ្ងៃដដែលនោះ មេដឹកនាំកងកម្លាំង Houthi លោក Abdul Malik al-Houthi បានប្រកាសនឹងធ្វើ "ប្រតិកម្មយោធា" ចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ។

ស្ថាន​ភាពតានតឹងកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា - ảnh 1មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ។ រូបថត៖ រ៉យទ័រ

អ៊ីរ៉ង់ និងតំណាងក្រុមប្រដាប់អាវុធមកពីប្រទេសលីបង់ យេម៉ែន និងអ៊ីរ៉ាក់ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលថ្ងៃទី ១ សីហា ដើម្បីពិភាក្សាអំពីវិធានការសងសឹកចំពោះទង្វើរបស់អ៊ីស្រាអែល។

ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា អ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ "រាល់ការឈ្លានពាន" ទាំងអស់។

ដោយព្រួយបារម្ភអំពីហានិភ័យនៃជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំរវាងអ៊ីស្រាអែល និងកងកម្លាំងប្រឆាំងនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ និងលើពិភពលោកជាច្រើនដូចជាក្រុមហ៊ុនអាកាសចរណ៍ Delta និង United Airlines របស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Lufthansa Airlines របស់អាល្លឺម៉ង់ Austrian Airlines របស់អូទ្រីស  Brussels Airlines របស់បែលហ្ស៊ិក និង Air India របស់ឥណ្ឌា បានប្រកាសលុបចោលជើងហោះហើរទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ