ស្ថានភាពនៅសមុទ្រខាងកើតជាបញ្ហាក្តៅក្នុងការជួបសន្ទនា Shangri-La

(VOVworld)-នាថ្ងៃទី១មិថុនា ការជួបសន្ទនា Shangri-La ឬហៅថា សន្និសីទកំពូល
សន្តិសុខអាស៊ី (IISS)បានឈានដល់ថ្ងៃធ្វើការទី៣ ក៍ជាថ្ងៃធ្វើការចុងក្រោយ។ និយាយដល់បំរ៉ែបំរួលដ៏តានតឹងលើសមុទ្រខាងកើតនាពេលថ្មីៗនេះ ពិសេសគឺ ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ចូលក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខនិងតំបន់ខ្ពស់រាបបាតសមុទ្ររបស់វៀតណាម រដ្ឋមន្រ្តីការពារជាតិអាមេ
រិកលោក​ Chuck Hagelបានសង្កត់ធ្ងន់ថា អាមេរិកប្រឆាំងជំទាស់ចំពោះរាល់
សកម្មភាពដែលបង្កឧប ស័គ្គសម្រាប់សេរីភាពនិងសុវត្ថិភាពនាវាចរណ៍នៅ
តំបន់សមុទ្រនេះ។

ស្ថានភាពនៅសមុទ្រខាងកើតជាបញ្ហាក្តៅក្នុងការជួបសន្ទនា Shangri-La - ảnh 1
រដ្ឋមន្រ្តីការពារប្រទេសវៀតណាមនាយឧត្តមសេនីយ៍ Phung Quang Thanh
 ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Lê Hải - TTXVN)

        នៅខាងក្រៅសន្និសីទនាថ្ងៃទី៣១ឧសភា រដ្ឋមន្រ្តីក្រសួងការពារប្រទេស
វៀតណាមលោក Phung Quang Thanh បានមានជំនួនសន្ទនាទ្វេភាគីដោយឡែក
ជាមួយ រដ្ឋមន្រ្តីការពារជាតិ នៃប្រទេសអាមេរិក ប្រទេសបារាំង​ និងប្រទេស
អង់គ្លេស។ នៅក្នុងជំនួប ជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក ភាគីទាំងពីបាន
ឯកភាពចំពោះភាពចាំបាច់នៃការ គោរពច្បាប់អន្តរជាតិ ក៏ដូចជាសារៈសំខាន់
នៃការរក្សាសន្តិភាព ស្ថិរភាព ធានា សន្តិសុខ សេរីភាពនាវាចរណ៍លើសមុទ្រ
ខាងកើត។

        ក្នុងជំនួបដោយឡែកជាមួយរដ្ឋមន្រ្តីការពារជាតិអង់គ្លេស និងបារាំង ភាគី
ទាំងពីរ អង់គ្លេសនិងបារាំង សុទ្ធតែយកចិត្តទុដាក់ដល់សភាពការណ៍នៅ
សមុទ្រ ខាងកើត ជាពិសេសតាំងពីពេលដែលចិនមានអំពើខុសឆ្គងរបស់ខ្លួន
ក្នុងតំបន់ សមុទ្រវៀតណាម។ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានអំពាវនាវភាគី
នានាស្វែង រកវិធានការសំដៅបន្ធូស្រាលភាពតានរតឹងលើសមុទ្រខាងកើត។
ក្នុងពេល ជាមួយនោះ រដ្ឋមន្រ្តីការពារជាតិបារាំងបានសម្តែងការគាំទ្រចំពោះ
វិធានការដោះ ស្រាយរាល់ការស្វែងគំនិតដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ