សាធារណះមតិវាយតំលៃខ្ពស់នូវការរដ្ឋសភាបោះឆ្នោតទំនុកទុកចិត្ត

(VOV)_ការដែលរដ្ឋសភាវៀតណាមរៀបចំការបោះឆ្នោតទំនុកទុកចិត្ត​ជាលើក
ដំ បូង ចំពោះដំណែងចំនួន៤៧ ដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត្ត ​និងប្រកាសជា
សាធារណះ លទ្ធផលក្នុងទូទាំងប្រជាជន បានទទួលការវាយតំលៃយ់ាងសកម្មពីអ្នក បោះឆ្នោតក្នុងទូទាំងប្រទេស។ 

បន្ទាប់ពីពេលលទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តត្រូវបានប្រកាសជាសាធារ
ណះនៅលើបណ្ដាមធ្យោបាយសារព័ត៍មានមហាជន អ្នកបោះឆ្នោតជាច្រើនបាន
សម្ដែងនូវក្តីសប្បាយរីករាយ ដោយការបោះឆ្នោតទំនុកទុក​ចិត្តលើកនេះ បំពេញបាន
រាល់ គោលបំណងរបស់ប្រជាជន។អ្នកបោះឆ្នោត Tran Van Hung ( នៅទីក្រុង ហា
ណូយ)  បានចាត់ទុកថា÷​នេះគឺជាការ​ផ្លាស់ប្តូរថ្មីសំខាន់÷

          “ នេះគឺជាប្រការថ្មីរបស់រដ្ឋសភា។ ​សកម្មភាពនេះបានជួយអោយប្រជាជនយល់​ដឹង អំពីកំរិតទំនុក​ទុក​ចិត្តរបស់បណ្ដាដំណែងខ្ពស់បំផុតរបស់ប្រទេសជាតិដោយប្រជា
ជន​បោះឆ្នោតជ្រើសរើសឡើង។ ខ្ញុំគិតថា÷​បន្ទាប់ពីការបោះឆ្នោតទំនុកទុកចិត្ត​លើក នេះ បណ្ដាថ្នាក់ដឹកនាំត្រូវបោះឆ្នោតទំនុកទុកចិត្តនឹងលើកកំពស់ការ​ទទួលខុសត្រូវ
របស់ខ្លួន​និងក៏ឃើញនូវបណ្ដាគុណវិបត្តិ និងគុណ​សម្បត្តិរបស់ខ្លួនផងដែរ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ