សាធារណមតិសាព័ត៌មាននៃដំណើរទស្សនកិច្ចអាមេរិករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

(VOVworld)-សាព័ត៌មានធំៗរបស់វៀតណាមនាថ្ងៃទី៦កក្កដា បានចុះផ្សាយ អត្ថបទនិងព័ត៌មានជាច្រើន ស្តីអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក របស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតយណាម Nguyen Phu Trong។ ក្នុងបទវិចារណកថាក្រោមចំណងជើងថា “នាំទំនាក់មិត្តភាព សហប្រតិបត្តិការ រវាងវៀតណាមជាមួយអាមេរិកឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី” ដោយចុះ
ផ្សាយ លើកាសេត Nhan dan ថា នេះជាព្រឹត្តិការណ៍សែនសំខាន់ ហើយជាលើក ដំបូងដែលអគ្គលេខាបបក្សកុម្មុនិស្តវៀតណាមមួយរូបអញ្ជើញទៅបំពេញទស្សន
កិច្ចជាផ្លូវការនៅអាមេរិក។

       វិចារណកថាក្រោមចំណងជើងថា “ដំណើរទស្សនកិច្ចពោរពេញទៅ ដោយ
អត្ថន័យប្រវត្តិសាស្ត្រ” ចុះផ្សាយលើកាសែត Quan doi Nhan dan បាន អះអាងថា ដំណើរទស្សនកិច្ចអាមេរិករបស់លោកអគ្គលេខាមានអត្ថន័យ សំខានក្នុងការ
កំណត់ទិសដៅសំរាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ និង ធ្វើឲ្យស៊ីជម្រៅ
ថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម ជាមួយអាមេរិក។

       សារព័ត៌មានអាមេរិកនិងអន្តរជាតិ ក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជា ច្រើនស្តីពីទំនាក់ទំនងវៀតណាម -អាមេរិក ក្នុងឱកាសដំណើរបំពេញទស្សន កិច្ចអាមេរិករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ផងដែរ។

       ទីភ្នាក់ងារសាព័ត៌មាន AP របស់អាមេរិកបានអះអាងថា កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចជាសសរស្នូលនៃទំនាក់ទំនងរវាងអាមេរិកជាមួយវៀតណាម តាំងពីប្រទេសទាំងពីរប្រក្រតីទំនាក់ទំនងកាលពី២០ឆ្នាំមុននេះ។ អត្ថបទនេះ
ក៏បានសង្កត់ធ្ងន់ថា មន្ត្រីអាមេរិក កំពុងមានបំណងនាំទំនាក់ទំនងជាមួយវៀត ណាមឡើងកំពស់ថ្មី។

       ទីភ្នាក់ងារសាព័ត៌មាន AFP របស់បារាំងក៏បានដកស្រង់ប្រសាសន៍របស់ សាស្ត្រាចារ្យនៅមជ្ឈម្ឌលសា្រវជ្រាវអាស៊ីនៅអាមេរិកលោក Walter Lohman ថា ដំណើរទស្សនកិច្ចនេះជាសក្ខីភាពសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង​ពីរដែលកំពុងមានការបោះជំហានយ៉ាងសកម្មផងដែរ។

       ទីភ្នាក់ងារសាព័ត៌មានស៊ីនហួររបស់ចិនក៏បានជូនដំណឹងអំពីដំណើរទស្សន
កិច្ច អាមេរិករបស់លោកអគ្គលេខាបក្ស Nguyen Phu Trongដែរ។ ប្រព័ន្ធផ្សព្វផ្សាយ
របស់ប្រ ទេសមួយចំនួនដូចជា ថៃ សឹង្ហបុរី ហ្វីលីពីននិងកម្ពុជា។ល។ ក៏បានដក
ស្រង់អត្ថបទ របស់ AP, AFP អំពីដំណើរទស្សនកិច្ចអាមរិករបស់លោក Nguyen
Phu Trong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ