សាធារណះមតិអន្តរជាតិអំពីការដែលអ៊ីរ៉ង់ប្រកាសចាប់ ផ្តើមចម្រាញ់សារធាតុ uranium.

សាធារណះមតិអន្តរជាតិបន្តមានប្រតិកម្មក្រោយពី​អ៊ីរ៉ង់បញ្ជាក់កាលពីថ្ងៃទី​៩
មករាថា៖​ខ្លួនចាប់ផ្តើមចម្រាញ់សារធាតុ​ uranium​ នៅមូលដ្ឋាននុយក្លេអែរ​
Fordo ជិតទីក្រុង  Qom។​រដ្ឋមន្រ្តីការបរទេស​អាមេរីកHillaryClintonបានឲ្យដឹង
កាលពីថ្ងៃទី​១០​មករាថា៖ ទង្វើនេះរបស់អ៊ីរ៉ង់​ នឹងនាំប្រទេសនេះឈានជិតដល់​លទ្ធភាពចម្រាញ់សារធាតុ​​uranium​ ក្នុងកំរិតខ្ពស់​ដើម្បីផលិតអាវុធនុយក្លេអែរ។​
លោកស្រី HillaryClinton ក៏អំពាវនាវជាថ្មីម្តង់ទៀតដល់អ៊ីរង់ បញ្ឈប់រាល់សកម្ម
ភាព​ដូច្នេះ​នឹងចូលអង្គុយតុចរចារវិញជាមួយបណ្តាប្រទេសមហាអំណាចលើ
សកលលោក(​ក្រុម P5+1 )។ ក្រសួងការបរទេសរុស្ស៊ី​ក៏សម្តែងនូវសេចក្តីព្រួយ
បារម្មណ៏អំពីកាយវិការនេះរបស់អ៊ីរ៉ង់ដែរ​ ព្រទាំងដាស់តឿនTeheran​ សហប្រតិ
បត្តិការជិតស្និទ្ធជាមួយ IAEA។ក្នុងនោះ​បណ្តាប្រទេសឥណ្ឌា​ចិន​ឡើងសំលេង​ការពារសិទ្ធិរបស់អ៊ីរង់ត្រូវបាន​អភិវឌ្ឌ្យកម្មវិធីថាមពលនុយក្លេអែរស៊ីវិលរបស់ខ្លូន។ប្រទេសចិនបដិសេដ្ឋបទដាក់ទណ្ឌកម្មរបស់អាមេរីកទៅលើផ្នែកថាមពល​អ៊ីរង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ