សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបាញ់បង្ហោះកាំជ្រូចរយៈខ្លី

សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបាញ់បង្ហោះកាំជ្រូចរយៈខ្លី - ảnh 1
សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបាញ់បង្ហោះកាំជ្រូចរយៈខ្លី(TTXVN)

(VOV)_នាព្រឹកថ្ងៃទី ២ កក្កដា នៅតំបន់ Wonsan សាធារណៈរដ្ឋ​ ប្រជាធិប តេយ្យប្រជាមានឹតកូរ៉េបានបាញ់បង្ហោះកាំជ្រូចរយៈខ្លីចំនួន២ ​ឆ្ពោះទៅភាគខាង
កើតប្រទេសនេះ។ កាំជ្រូចចំនួន២នេះបានហោះក្នុងរយៈចំងាយ​១៨០ គីឡូម៉ែត្រ  និងធ្លាក់ចូលក្នុងតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ នេះគឺជាការបាញ់កាំ ជ្រូចលើកទី៣ ដែលបានសាធារណៈរដ្ឋ ប្រជាធិប​តេយ្យប្រជាមានឹតកូរ៉េ  អនុវត្តក្នុង សប្ដាហ៍កន្លងទៅ។

          កាយវិការនេះត្រូវបានប្រព្រឹត្តទៅមុននឹងដំណើរទស្សនកិច្ចនៅកូរ៉េ​ខាងត្បូងរបស់ប្រធានរដ្ឋចិន លោក Xin Jinping នាថ្ងៃទី៣ និងទី៤ ​កក្កដា​ និងបន្ទាប់ពីពេលដែល នាថ្ងៃទី១ កក្កដា កូរ៉េខាងត្បូងបដិសេធសំណូមពរ​អំពីការបញ្ឈប់សកម្មភាពអមិត្តរវាងប្រទេសកូរ៉េតាំងពីរ ចាប់ពីថ្ងៃទី៤ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ