សន្និសីទ ADMM+ ពិភាគ្សាអំពីដំណោះស្រាយទប់ទល់នឹងស្ថានភាពសន្តិសុខនៅតំបន់និងលើទូទាំងពិភពលោក

សន្និសីទ ADMM+ ពិភាគ្សាអំពីដំណោះស្រាយទប់ទល់នឹងស្ថានភាពសន្តិសុខនៅតំបន់និងលើទូទាំងពិភពលោក - ảnh 1
ទិដ្ឋភាពនៃសន្និសីទ​ ADMM+ ឆ្នាំ២០១៥

(VOVworld) - នាព្រឹកថ្ងៃទី៤ វិច្ចិកា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសជាសមាជិក
អាស៊ានទាំង១០និងប្រទេសជាដៃគូចំនួន៨នោះគឺចិន កូរ៉េខាងត្បូង ជប៉ុន ញូវហ្សេ
ឡែន អូស្ត្រាលី​ ឥណ្ឌា រុស្ស៊ីនិងអាមេរិក បានចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិ
បើកទូលាយ (ADMM+) ដែលបានរៀបចំឡើងនៅម៉ាឡេស៊ី។គណៈប្រតិភូវៀត
ណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការពារប្រទេសលោក Nguyen Van Hien បានអញ្ជើញ
ចូលរួមសន្និសីទនេះ។ថ្លែងមតិនៅសម័យប្រជុំ រដ្ឋមន្រ្តីការពារជាតិ ម៉ាឡេស៊ីលោក
Hishamuddin Tun Husein បានវាយតំលៃខ្ពស់ចំពោះការរួម វិភាគទានរបស់ប្រទេស
ដៃគូក្នុងយន្តការសហប្រតិបតិ្តការ ADMM+ ព្រមទាំង អះអាងដែរថា យន្តការនេះ
កំពុងពង្រីកប្រសិទ្ធិភាព៖
“យើងខ្ញុំយល់ច្បាស់នូវតួនាទីនិងអត្ថន័យនៃយន្តការសហប្រតិបតិ្តការ ADMM+
ក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។តាំងពីពេលចាប់បដិ
សន្ធិនាឆ្នាំ២០១០នៅទីក្រុងហាណូយមក យន្តការនេះត្រូវបានពង្រឹងដោយឥត់
ឈប់ឈរដើម្បីនាំចេញកិច្ចសន្យាសំដៅដោះស្រាយការព្រួយបារម្ភអំពីបញ្ហាសន្តិ
សុខ។ក្នុងស្ថានភាពដ៏ស្មុគស្មាញដូចនាបច្ចុប្បន្ន ថ្នាក់ដឹកនាំការពារជាតិទាំងឡាយ
គប្បីមានការសន្យាដ៏ខ្លាំងក្លាថែមទៀតក្នុងការអនុវត្តន៍សកម្មភាពធានាសន្តិសុខ
មិនត្រឹមតែសំរាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះ”។
បន្ទាប់ពីសម័យប្រារព្ធ រដ្ឋមន្រ្តីការពារជាតិទាំង១៨រូបបានចូលរួមសម័យប្រជុំ
សម្ងាត់ដោយប្រមូលផ្ដុំការពិភាគ្សាលើដំណោះស្រាយទប់ទល់នឹងបញ្ហាក្ដៅ
នានានៃតំបន់និងពិភពលោកដូចជា សុវត្ថិភាពសន្តិសុខខាងនាវាចរណ៍ អាកាស
ចរណ៍ ប្រឆាំងភេរវកម្មនិងសន្តិសុខបណ្ដាញអ៊ីនធឺណែត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ