សន្និសីទកំពូលរុស្ស៊ី អ៊ីរ៉ង់និងអាហ្សែបែហ្សចេញសេចក្ដីថ្លែងការណ៍រួម

សន្និសីទកំពូលរុស្ស៊ី អ៊ីរ៉ង់និងអាហ្សែបែហ្សចេញសេចក្ដីថ្លែងការណ៍រួម - ảnh 1
ប្រធានាធិបតីអាហ្សែបែហ្សលោក Ilham Aliev (កណ្ដាល)ចាប់ដៃប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ស្ដាំ)​និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖EPA)

(VOVworld) - នាថ្ងៃទី៨ សីហា សន្និសីទកំពូលរុស្ស៊ី អ៊ីរ៉ង់និងអាហ្សែបែហ្សលើក
ដំបូងដែលត្រូវបានរៀបចំឡើងនៅក្រុង Baku ប្រទេសអាហ្សែបែហ្ស បានបិទបញ្ចប់
និងចេញសេចក្ដីថ្លែងការណ៍រួម។ឯកសារនេះបានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្ត
របស់ភាគីទាំងបីក្នុងការប្រឆាំងលទ្ធិភេរវកម្ម ជ្រុលនិយម បទល្មើសឆ្លងដែន ជួញដូរ
អាវុធដោយខុសច្បាប់ គ្រឿងញៀន ជួញដូរមនុស្សនិងបទល្មើសក្នុងវិស័យបច្ចេក
វិទ្យាព័ត៌មាន។ប្រទេសទាំងបីសន្យាថា នឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិ
បត្តិការលើគ្រប់វិស័យ ក៏ដូចជាបើកទូលាយកិច្ចសន្ទនាខាងនយោបាយនៅគ្រប់
ជាន់ថ្នាក់លើវិស័យនានាដែលភាគីទាំងបីមានផលប្រយោជន៍ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ