សន្និសីទក្រុមការងារ អាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២

នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើង វៀតណាម ក្រសួងធនធាននិងបរិស្ថានវៀតណាមគួបផ្សំជាមួយ គណៈលេខាធិការអាស៊ានបានរៀប
ចំសន្និសីទក្រុមការងារអាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២។ នៅ
សន្និសីទនេះតំណាងរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន បានពិភាក្សារអំពី
“ការអនុវត្ត ផែនការយុទ្ធសាស្ត្រសកម្មភាពអាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹក ដែលប្រមូលផ្តុំទៅលើបណ្ដាខ្លឹមសារ ដូចជា៖ ការកសាង ប្រព័ន្ធរបាយការណ៍និង
គ្រប់គ្រងតួរលេខស្ថិតិអំពីប្រភពធនធានទឹកនៅតំបន់អាស៊ានការវាយតំលៃអំពីហានិភ័យ
និងការជះឥទ្ធិពលរបស់អាកាសធាតុអាក្រក់នៅប្រទេស ជាសមាជិកអាស៊ាននានា ឬបណ្ដាសកម្មភាពលើកកំពស់ការយល់ដឹងនិងការចូលរួមរបស់សហគមន៍ក្នុង
ការគ្រប់គ្រងប្រភពធនធានទឹក។ ក្រៅពីនោះ សន្និសទីក៏បានពិភាក្សារអំពីបណ្ដា
ព្រឹត្តិការសំខាន់លើវិស័យគ្រប់គ្រងប្រភាពធនធានទឹក ដូចជា៖ សន្និសីទកំពូលអំពី
បរិស្ថានស្អាតលើកទី ១ នៅសឹង្ហបូរី សន្និសីទកំពូលទឹកនៅ អាស៊ី- ប៉ាស៊ីហ្វីកលើកទី
២ ។ល។ និងលើកឡើងទិសដៅសកម្មភាពក្នុងរយៈពេលខាងមុខ។ សន្និសីទនឹងបញ្ចប់
នាថ្ងៃទី ២៧ កក្ដដា៕

សន្និសីទក្រុមការងារ អាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២ - ảnh 1
សន្និសីទក្រុមការងារ អាស៊ានស្តីពីការគ្រប់គ្រងប្រភពធនធានទឹកលើកទី ១២ (Image: quangning.org)


ប្រតិកម្មទៅវិញ

ផ្សេងៗ