សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី១៦បានអនុម័តលើឯកសារសំខាន់ជាច្រើន

សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី១៦បានអនុម័តលើឯកសារសំខាន់ជាច្រើន - ảnh 1
សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី១៦បានអនុម័តលើឯកសារសំខាន់ជាច្រើន

          (VOV)_សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមកិច្ចអាស៊ានលើកទី១៦​
 (ASCC 16) បានប្រារព្វឡើងនាថ្ងៃទី៣១សីហា នៅទីក្រុងវៀងច័ន្ទ (ប្រទេស​ឡាវ)។​ អង្គ
សន្និសីទបានពិនិត្យមើលលើឯកសារនានា នឹងដាក់ជូនសន្និសីទជាន់​ខ្ពស់អាស៊ាន  
លើកទី២៨នឹង​ប្រព្រឹត្តទៅនាចុងខែកញ្ញានេះ។ ដឹកនាំគណៈប្រតិភូ​វៀត​ណាមចូលរួម
សន្និសីទលើកនេះ លោកស្រី Dao Hong Lan អនុរដ្ឋមន្ត្រី​ក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ចវៀតណាម បានសង្កត់ធ្ងន់ថា៖

         

          “ បណ្ដាសេចក្ដីថ្លែងការណ៍នេះអាចចាត់ទុកជាការសន្យាខ្លាំងក្លារបស់​ប្រទេស
អាស៊ាននិមួយៗ ដើម្បីក្លាយផែនការមេកសាងសហគមន៍អាស៊ានពីចក្ខុ​វិស័យទៅជា
ការពិតជាក់ស្ដែង។ ដើម្បីអនុវត្តបានប្រការទាំងនេះ រួមជាមួយ​ឯកសារនានានោះ អា
ស៊ានក៏ត្រូវសន្យាធ្វើយ៉ាងម៉េចដើម្បីកិច្ចសន្យាទាំងនេះ​ក្លាយទៅជាការពិតជាក់ស្ដែង។”

          បណ្ដារដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការទទួលបន្ទុកសហគមន៍សងគមន៍វប្បធម៌
 សង្គមកិច្ចអាស៊ានរបស់ប្រទេសអាស៊ានទាំង១០ចេញសេចក្ដីថ្លែងការណ៍រួម របស់សន្និ
សីទ ដែលក្នុងនោះអះអាងនូវការសន្យាលើកទឹកចិត្តស្ថាប័នជំនាញអនុវត្តការខំប្រឹង
ប្រែងរួមរបស់សហគមន៍ ពិសេសគឺការអនុវត្តសេចក្ដីថ្លែងការណ៍កសាងសហគមន៍
វប្បធម៌ សង្គមកិច្ចអាស៊ាន នាឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ